ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំខ្លួនជនជាតិ​ចិន១០​នាក់​ពី​បទ​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​

119

 


ព្រះ​សីហ​នុ​៖​ លោក​ឡូត​ ផា​រី​ ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ កាលពីថ្ងៃទី២១ខែមិថុនា បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនជាតិ​ចិន១០​នាក់​ ពី​បទ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ លើជនជាតិចិនដូចគ្នា ប្រព្រឹត្ត​នៅ​ចំណុច​ជាន់​ទី​មួយ​ នៃ​កាស៊ីណូ​ ញូ​វ​ហ្គោ​ល​ឌិន​វែ​ល​ ក្រុម​ទី​១៦​ ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុង​/​ព្រះ​សីហ​នុ​ កាលពី​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៨​ ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​មាន​មាត្រា​២១៨​ ក្រមព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោង​តាម​ដីកា​លេខៈ​១៣៦០,​ ១៣៥៦,​ ១៣៥៨,​ ១៣៧២,​ ១៣៦៦,​ ១៣៦៨,​ ១៣៦៤,​ ១៣៧០,​ ១៣៦២,១៣៧៤​ ត​ព​/១៨​ ចុះ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៨​។​

​សូម​បញ្ជាក់​៖​ កាលពី​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១២​និង​៣០​នាទី​ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចាប់ខ្លួន​ជនជាតិ​១០​នាក់​ ពាក់ព័ន្ធ​ករណី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​បក្ខពួក​គ្នា​ច្រើន​ និង​ចាប់​ជន​រង​គ្រោះ​វាយ​ ដំ​ទាត់​ធាក់​ និង​ចាប់​ដាក់​ក្នុង​រថយន្ត​ដើម្បី​ប្រព្រឹត្តិ​អំពើ​ល្មើស​បន្ត​ទៀត​ នៅ​ចំណុច​ជាន់​ទី​មួយ​នៃ​កាស៊ីណូ​ ញូ​វ​ហ្គោ​ល​ឌិន​វែ​ល​ ស្ថិត​នៅ​ក្រុម​ទី​១៦​ ភូមិ​៣​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​

​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​ ករណី​ខាងលើ​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​មួយ​ក្រុម​ បាន​ជិះ​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ HYUNDAI​ ពណ៌​ស​ ស្លាក​លេខ​ ព្រះ​សីហ​នុ​ 2A-7268​ ពី​កន្លែង​ដែល​ពួក​គេ​ធ្វើការ​ (​កាស៊ីណូ​ឌី​ហាវ​)​ទៅ​កាស៊ីណូ​ ញូ​វ​ហ្គោ​ល​ឌិន​វែ​ល​ ពេល​ទៅ​ដល់​ជាន់​ទី​មួយ​ នៃ​កាស៊ីណូ​ ហើយ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​ វាយ​ទៅ​លើ​ជនជាតិ​ចិន​ចំនួន​ ០២​នាក់​ បណ្តាល​ឲ្យ​សន្លប់​បាត់ស្មារតី​ បន្ទាប់​មក​ពួក​គេ​បាន​យក​ជន​រង​គ្រោះ​ហើយ​ បាន​បោះ​ចូល​រថយន្ត​ដែល​ពួក​គេ​ជិះ​មក​ រួច​បើក​ចេញ​ក្រៅ​ ភ្លាម​នោះៗ​ក្រោយ​ទទួល​ការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​-​ស្រាល​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង​និង​កម្លាំង​អន្តរាគមន៍​ពិសេស​របស់​ស្ន​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ដេញ​ប្រផាប់​ ចាប់​ប្រ​ភីង​ តាម​ផ្លូវ​ អិ​ល​ វី​(LV)​ ដល់​ផ្លូវ​អូរ​៥​ រថយន្ត​នោះ​ក៏​បក​ត្រឡប់​មក​ផ្លូវ​អូរ​១​ វិញ​ រហូត​ដល់​ចំណុច​មុខ​ផ្សារ​ចិន​ ទើប​កម្លាំង​សមត្ថកិច្ច​យើង​ស្ទាក់​ជាប់​ បាន​រំដោះ​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់​ និង​រំដោះ​ជន​រង​រង​គ្រោះ​បាន​ចំនួន​០២​នាក់​។​

​លោក​ឧត្តមសេនីយ៍ទោ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​បន្ត​ថា​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ​ HUANG​ CHENG​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ញូ​វ​ហ្គោ​ល​ឌិន​វែ​ល​ ជាន់​ទី​១​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ ក្រុម​ទី​១៦​ ភូមិ​៣​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ រង​របួស​ (​ ធ្ងន់​។​ ទី​២-​ឈ្មោះ​ HE​ JUN​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ញូ​វ​ហ្គោ​ល​ឌិន​វែ​ល​ ជាន់​ទី​១​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ ក្រុម​ទី​១៦​ ភូមិ​៣​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ រង​របួស​(​ធ្ងន់​)​។​ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ សេ​តេ​។​

​ជនសង្ស័យ​ចំនួន​ ១០​នាក់​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​រួម​មាន​ទី​១-​ឈ្មោះ​ WU​ YANG​ HE​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​ទី​២-​ឈ្មោះ​ DIAO​ XINGUANG​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​ទី​៣-​ឈ្មោះ​ WANG​ HONG​ FEI​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​ទី​៤-​ឈ្មោះ​ ZHANG​ YI​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​ទី​៥-​ឈ្មោះ​ JIANG​ BING​ LING​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​ទី​៦-​ឈ្មោះ​ SONG​ JING​ XIAO​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​ទី​៧-​ឈ្មោះ​ ZHANG​ WEN​ XUAN​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
​ទី​៨-​ឈ្មោះ​ HOU​ YI​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​
​ទី​៩-​ឈ្មោះ​ ZOU​ SONG​ SONG​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​
១០-​ឈ្មោះ​ GENG​ HONG​ QIANG​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​កាស៊ីណូ​ ឌី​ហាវ​ ផ្នែក​អន​ឡាញ​ ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ ឌី​ហាវ​ ក្រុម​ទី​១៩​ ភូមិ​២​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​ ។​ ​វត្ថុ​តាង​ចាប់​យក​បាន​៖​ រថយន្ត​មួយ​គ្រឿង​ ម៉ាក​ HYUNDAI​ ពណ៌​ស​ ស្លាក​លេខ​ ព្រះ​សីហ​នុ​ 2A-7268​ ៕

  

អត្ថបទដែលជាប់ទាក់ទង