ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម លី ធុជ ប្រាប់ទៅបណ្ដាប្រទេសអីរ៉ុបថា កម្ពុជា ២០២៤ធ្វើប្រធាន ម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យ ដោយកំណត់អាទិភាពចំនួន៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន

84

ភ្នំពេញ៖ ទីក្រុងហ្សឺណែវ ប្រទេសស្វីស, ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំលើកទី២១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាទ្វេភាគី ដាច់ដោយឡែកជាមួយប្រតិភូសហគមន៍អ៊ឺរ៉ុប ចក្រភពអង់គ្លេស សាធារណៈរដ្ឋប្រជាមានិតចិន ស្វីស និងសហរដ្ឋអាមេរិក។
នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្ដម លី ធុជ បានបញ្ជាក់ថា៖ កម្ពុជាបានត្រៀមធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៅឆ្នាំ២០២៤ ដោយកំណត់អាទិភាពចំនួន ៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រតិភូប្រទេសនិមួយៗដែលបានផ្តល់ជំនួយទាំងផ្នែកសកម្មភា ពមីន ទាំងផ្នែកអភិវឌ្ឍន៍នានាដល់កម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យភាគីជំនួបចូលរួមគាំទ្រនៅ ពេលដែលកម្ពុជាក្លាយជាប្រធាននិងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើង វិញលើកទី៥ នៅឆ្នាំ២០២៤។
ភាគីជំនួបទាំងអស់បានសម្តែងនូវការពេញចិត្តនិងសន្យាផ្តល់កិច្ចសហការទាំងផ្អែកហិរញ្ញវត្ថុ ទាំងផ្នែកបច្ចេកទេសដល់កម្ពុជាលើការងារសកម្មភាពមីន និងការងារជាប្រធាននិងជាម្ចាស់ផ្ទះកិច្ចប្រជុំនៅឆ្នាំ២០២៤ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង