ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទវគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និង ការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ

31

 

ភ្នំពេញ ៖ ក្នុងកម្មវិធីពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និង ការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រឹកថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានថ្លែងថា លទ្ធផលនៃវគ្គបណ្តុះបណ្តាលស្តីពី ការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និង ការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំធ្វើឡើងកម្រងទី១ សម្រាប់សមាជិក-សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិក-សមាជិកាខេត្តកោះកុងដែលបានដំណើរការអស់រយៈពេល ១ថ្ងៃកន្លះ នៅរាជធានីភ្នំពេញ បានដល់ពេលបញ្ចប់ ប្រកបដោយលទ្ធផលជា វិជ្ជមានតាមរបៀបវារៈដែលបានគ្រោងទុក។

លោកម៉ប់ សារិន បានលើកឡើងបន្តទៀតថា ទោះបីការបណ្តុះបណ្តាលនេះមានរយៈពេលខ្លី ប៉ុន្តែយើងទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ តាមរយៈ ការសម្របសម្រួលរបស់ក្រុមគ្រូឧទ្ទេស ពិសេសបានពិភាក្សាគ្នា ចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ ល្អៗឱ្យគ្នាទៅវិញទៅមក លើការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សារាជធានី-ខេត្ត។ ជាងនេះទៅ ទៀត។

លោកបានស្នើឲ្យខិតខំស្វែងយល់បន្ថែមទៀត អំពីច្បាប់ស្តី ពីគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធ ដើម្បីបង្កើនចំណេះដឹង សមត្ថភាព ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

កម្រងទី១របស់សមាគមជាតិក្រុមប្រឹក្សារាជធានី- ខេត្តចែកចេញជា ពីរវគ្គ វគ្គទីមួយ នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានក្រុមប្រឹក្សា- រាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តកោះកុង និងវគ្គទីពីរ ខេត្តព្រះសីហនុ ត្រូវបានកំណត់យកជា ទីកន្លែងសម្រាប់ការបណ្តុះបណ្តាលសមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ, ខេត្តព្រះសីហនុ និងខេត្តកំពត។ លោកបានអរគុណ ចំពោះគ្រូឧទ្ទេសដែលបានខិតខំ ព្យាយាមបញ្ចេញសមត្ថភាព ក្នុងការចែករំលែក បទពិសោធន៍ ចំណេះដឹងរបស់ខ្លួនដល់សិក្ខាកាម។ ជាងនេះទៅទៀតក៏សូមអរគុណផងដែរ ចំពោះថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងមន្ត្រីនៃការិយាល័យលេខាធិការក្រុមប្រឹក្សា- រាជធានីភ្នំពេញដែលបានជួយរៀបចំ គាំទ្របច្ចេកទេស សម្របសម្រួលដល់វគ្គបណ្តុះបណ្តាលនេះ ដំណើរការទៅបានដោយរលូន។

ចំណុចសំខាន់ដែលបានលើកឡើងជាសំណូមពរ ក៏ដូចជាការពិភាក្សានៅក្នុងវគ្គបណ្តុះបណ្តាលនេះត្រូវបានកត់សម្គាល់ ព្រមទាំងទុកជាធាតុចូលសម្រាប់ថ្នាក់ដឹកនាំប្រជុំពិនិត្យ និងពិភាក្សា៕

 

អត្ថបទដែលជាប់ទាក់ទង