ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនស្ត្រីជាម្តាយចុង ដែលប្រើអំពើហឹង្សាមកលើកូនចុង ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ

43

កំពត៖ កំលាំងនៃអធិការស្រុកបន្ទាយមាស នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានឃាត់ខ្លួនស្ត្រីជាម្តាយចុង ដែលបានប្រើអំពើហឹង្សារមកលើកូនចុង នៅភូមិជ្រុងស្រឡៅ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានចេញរបាយការណ៍ថា កូនគេក៏ដូចជាកូនរបស់យើង បើជ្រុលជាយកឪពុករបស់ក្មេងស្រីនេះជាប្តីទៅហើយ ម្តេចក៏មិនស្រលាញ់គ្នាអោយដូចកូនបង្កើតរបស់យើងផង! ចាំបាច់ធ្វើអំពើដែលសង្គមមិនអាចទទួលយកបានបែបនេះ ។ កំលាំងនៃអធិការស្រុកបន្ទាយមាសបានឃាត់ខ្លួនស្ត្រីជាម្តាយចុង ដែលបានប្រើអំពើហឹង្សាមកលើកូនចុង នៅភូមិចុងស្រឡៅ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

អត្ថបទដែលជាប់ទាក់ទង