ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម លី ធុជ ៖នាយកGICHD បន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្ពុជាលើសកម្មភាពមនុស្សធម៏មីន

46

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា
នាយកGICHD បន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្ពុជា លើសកម្មភាពមនុស្សធម៏មីន។
ឯកឧត្ដមបណ្ឌិត លី ធុជ បានបញ្ជាក់បែបនេះ នៅក្នុងជំនួបពិភាក្សាការ ងារជាមួយ ឯកអគ្គរដ្ឋទូតStefanoToscano នាយកមជ្ឈមណ្ឌលអន្តរជាតិប្រចាំទីក្រុងហ្សឺណែវ (GICHD) សម្រាប់ការបោសសម្អាតមីនមនុស្សធម៌ ។
នៅថ្ងៃព្រហស្បតិ៏១១កើត ខែកតិ្ដក ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។

ក្នុងឱកាសកិច្ចប្រជុំនេះ ភាគីទាំងពីរបានលើក ឡើងអំពីទិដ្ឋភាពរួម នៃការអនុវត្តគោលការណ៍របស់អនុសញ្ញាអូតាវ៉ា ទាំងរដ្ឋភាគី និងរដ្ឋមិនមែនភាគី និងបញ្ហាហិរញ្ញវត្ថុ ដែលកើតឡើងដោយ សារបញ្ហាកូវីដ-១៩ និងវិបត្តិសង្គ្រាមនាពេលថ្មីៗនេះ។ បញ្ហាហិរញ្ញវត្ថុនេះ មិនមែនសម្តៅត្រឹមតែបញ្ហាកង្វះខាតថវិកាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្តៅដល់បញ្ហាការបែងចែកថវិកាទៅកាន់តំបន់ដែលទាក់ទាញ និងចាំបាច់ខ្លាំង ដូចជាអ៊ុយក្រែនជាដើម។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី ក៏បានអរគុណដល់ នាយកមជ្ឈមណ្ឌលអន្តរជាតិប្រចាំទីក្រុងហ្សឺណែវ(GICHD) សម្រាប់ជំនួយដល់នៅកម្ពុជា ជាពិសេសពាក់ព័ន្ធហិរញ្ញវត្ថុ នឹងការកសាងសមត្ថភាព ប្រព័ន្ធគ្រប់គ្រងព័ត៌មាន (Information Manage ment System) និងការគ្រប់គ្រងការគម្រាមកំហែងដែលនៅសេសសល់ (Management of Residual Threat) ដែលក្រុមការងារបច្ចេកទេសរវាងភាគីទាំង២ កំពុងពិភាក្សាលើយុទ្ធសាស្រ្ត និងការរៀបចំទស្សនកិច្ចសិក្សា។
ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា កម្ពុជាមានភារកិច្ចសំខាន់ៗ មួយចំនួន ហើយក៏បានកំណត់នូវអាទិភាពចំនួន៣ គឺសកលភាវូប នីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរង គ្រោះថ្នាក់ដោយសារមីន។ កម្ពុជា ផ្ដោតសំខាន់អាទិភាពសកលភាវូបនីយកម្ម ដែលកម្ពុជាមានគម្រោងអនុវត្តតាមរយៈការប្រើប្រាស់យន្តកាសភា ក្រសួងការបរទេស និងតាមរយៈកម្រិតបច្ចេកទេសសកម្មភាពមីន។

ឯកអគ្គរដ្ឋទូត Stefano Toscano បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ជាពិសេសការគាំទ្រក្នុងការរៀបចំផែនការសកម្មភាព ជា ពិសេសពាក់ព័ន្ធ នឹងការរៀបចំ Monitoring Framework ដែលជាចំណុចសំខាន់ និងបញ្ហាប្រឈមនាពេលកន្លងមក។ ជាមួយគ្នានេះ GICHD បានបញ្ជាក់ពីគោលជំហរក្នុងការបន្តគាំទ្រ Sponsorship ដល់ប្រទេសជារដ្ឋភាគី និងមិនមែនរដ្ឋភាគី ក្នុងការចូលរួមកិច្ចប្រជុំអនុសញ្ញាអូតាវ៉ា របស់គណៈប្រតិភូប្រទេសដែលមានការខ្វះខាត៕ ដោយ . សួស សំរិត

អត្ថបទដែលជាប់ទាក់ទង