ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេស បង្ហាញ”លទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី ១ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចកហូឡង់”

46

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ចែម វីឌៀ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wouter Jurgens អគ្គនាយកទទួល បន្ទុកកិច្ចការតំបន់អាស៊ី និងអូសេអានី នៃក្រសួងការបរទេសហូឡង់ បានធ្វើជាសហប្រធាន នៃកិច្ចពិគ្រោះ យោបល់នយោបាយទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នៅទីក្រុងឡាអេ ព្រះរាជាណាចក្រហូឡង់។

ឥស្សរជនទាំងពីរ បានពិភាក្សាលើប្រធានបទជាច្រើន រាប់ចាប់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី រហូតដល់ការវិវត្តនៃស្ថានការណ៍ថ្មីៗដែលកើតមានឡើងក្នុងតំបន់ទាំងពីរ និងសកលលោក។ ភាគីទាំង ពីរបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់ ដើម្បីស្វែងរកវិធីក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី លើវិស័យ នានាដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ក្នុងគោលដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ធានាបាននូវការ អភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន។

ឯកឧត្តមបណ្ឌិត ចែម វីឌៀ បានសម្តែងនូវការកោតសរសើរចំពោះជំនួយអភិវឌ្ឍន៍ផ្តល់ដោយប្រទេស ហូ ឡង់នាពេលកន្លងមក រួមមាន ជំនួយលើវិស័យសុខាភិបាល សកម្មភាពដោះមីន និងការបណ្តុះបណ្តាលអ្នកការ ទូតកម្ពុជា។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានផ្ដល់នូវសារៈសំខាន់នៃភាពជាដៃគូអភិវឌ្ឍអាស៊ាន-ហូឡង់ ដែល
នាំទៅរកសកម្មភាពជាក់លាក់ក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងហូឡង់។

ជាកិច្ចបញ្ចប់ សហប្រធានទាំងពីរ បានសម្ដែងនូវក្តីពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះកិច្ចពិគ្រោះយោបល់ ទ្វេភាគីលើកទី១នេះ ដែលវាជាយន្តការដ៏មានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ ជួយឱ្យប្រទេសទាំងពីរកំណត់ បាននូវសក្តានុពលថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរបានត្រៀមខ្លួនជាស្រេច ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ នៅរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង