ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ចូលរួម កិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្រ្ត ទំនាក់ ទំនងអន្តរជាតិ (Stratcom Summit 23) នៅទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគី

49

ភ្នំពេញ ៖  លោក កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មានបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តី ពីយុទ្ធ សាស្រ្ត ទំនាក់ទំនងអន្តរជាតិ (Stratcom Summit 23) នៅទីក្រុង អ៊ីស្តង់ប៊ុល ប្រទេសតួកគី ដែល កិច្ច ប្រជុំកំពូលនេះត្រូវបានប្រាព្ធធ្វើឡើងដោយជោគជ័យ និងមានតំណាងប្រទេសកម្រិតរដ្ឋមន្រ្តី អនុ រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់នៃស្ថាប័នព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ចំនួន១០០ នាក់មកពី ប្រទេសនានាលើពិភពលោក មានសិក្ខាកាមជាង ១ ០០០នាក់  ព្រមទាំងវាគ្មិនសំខាន់ចំនួន ៦០រូប។ កិច្ច ប្រជុំ នេះ ក្រោមប្រធានបទ “ការឆ្លើយតបជាសកល ចំពោះការគំរាមកំហែង Hybrid ( Global Response to Hybrid Threat)ដោយសំដៅលើគោលបំណងចម្បង សំខាន់៣ គឺស្ថិរភាព សន្តិសុខ និងសាមគ្គីភាព។
កិច្ចប្រជុំកំពូលដែលបានធ្វើឡើងរយៈពេលពីរថ្ងៃ ពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោម អធិបតីភាព លោក រដ្ឋមន្រ្តីការបរទេសតួកគី និងមានការថ្លែងសារបើកតាមវីដែអូ Conference ដោយ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋតួកគី។
ក្នុងកិច្ចប្រជុំកំពូលនេះដែរលោក រដ្ឋលេខាធិការក៏បានបានជួបពិភាក្សាជាមួយតំណាងទីភ្នាក់ងារ សារ ព័ត៌មាន ជាតិ តួកគី (Anadolou News Agency) ក៏ដូចជាការពិនិត្យឡើងវិញនូវសេចក្តីព្រាង ការ ចុះកិច្ចព្រម ព្រាង អនុស្ស រណៈនៃការយោគយល់ (MOU) ជាមួយទីភ្នាក់ងារសារព័ត៌មានជាតិ កម្ពុជា AKPផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង