ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាល ទទួលកូនចោរមួយ ដែលតំណាងក្រុមហ៊ុន ចាប់ប្រគល់ជូនមក

53

 

កំពង់ស្ពឺ ៖ កាលពីថៃ្ង ២៧ វិច្ឆិកា ២០២៣ មានករណីលួចខ្សែភ្លើងនៅក្រុមហ៊ុន កិនថ្មHTTK តំណាងក្រុមហ៊ុនបានមកដាក់ប្ដឹងនៅសមត្ថកិច្ចនគរបាល ក្រោយរយៈពេល ២ម៉ោង ឈ្មោះ ស្វិត វុទ្ធី ភេទប្រុស អាយ៤១ឆ្នាំ ស្នាក់នៅក្រុមហ៊ុនកិនថ្មHTTK ស្ថិតនៅនៅភូមិព្រៃវាវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមេការគ្រប់គ្រងការដ្ឋានកិនថ្មបានឃាត់ឈ្មោះ អឿន ចិត្រា ភេទប្រុ ស អាយុ៣០ឆ្នាំ នៅភូមិសំរោងទងកណ្តាល ឃុំសំ រោង ទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រគល់អោយសមត្តកិច្ច រួមជាមួយសម្ភារៈវត្ថុតាង ពាក់ព័ន្ធករណី លួចកាត់ខ្សែភ្លើង របស់ក្រុមហ៊ុន។

ក្រោយសមត្ថកិច្ចសាកសួរជនសង្ស័យឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងពិតប្រាកដមែន ប៉ុន្ដែលួចជាមួយឈ្មោះ ស ដ ភេទប្រុស អាយុ៣៤ឆ្នាំ (គេចខ្លួន) តាមការបញ្ជាក់គឺក្រុមចោរបានលួចជាញឹកញាប់ស្ទើររាប់លែងចាំ។

ក្នុងការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានសម្ភារៈវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកប៊ិត ពណ៍ស.ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ1Y.2149 , កន្ត្រៃ១ , កូនកាំបិត១ ខ្សែភ្លើងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង