ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះល្វែងជាន់ផ្ទាល់ដីចំនួន០២ល្វែង ខូចខាតសម្ភារៈទាំងស្រុង
រាជធានីភ្នំពេញ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុចផ្ទះលេខ ៥៣អាបេ ផ្លូវ៣៣៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ម្ចាស់ទីតាំង លឹម ម៉េងហៃ ភេទ ប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នកលក់ធុងបាស ។
មូលហេតុ: បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ខូចខាតសម្ភារៈឆេះផ្ទះល្វែងជាន់ផ្ទាល់ដីចំនួន០២ល្វែង។ រួមមានម៉ូតូហុងដា PCX ចំនួន ០១ គ្រឿង - ធុងបាស ៦០ គ្រឿង - ទូរទស្សន៍ចំនួន ០២ គ្រឿង - កាំមេរ៉ាសុវត្ថិភាពចំនួន ០២ឈុត - សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ និងរបួសមនុស្សចំនួន ០១ នាក់ ភេទប្រុសរបួសស្រាល ជាមន្រ្តីការិយាល័យអគ្គិភ័យ ។
ក្នុងហេតុការណ៍នេះ កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ១៩ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៩ រថយន្ត ស្មើរនឹង ៧៦ម៉ែត្រគូប ។ រថយន្តជំនួយ: - រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៦ម៉ែត្រគូប ។ - រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ រថយន្ត ស្មើនឹង ១២ម៉ែត្រគូប ។ - រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ០៨ម៉ែត្រគូប ៕