ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ប្រជាពលរដ្ឋបានលើកឡើងនូវ សំណើរ សំណូមពរយ៉ាងផុលផុសដោយសុំអោយអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយនូវទុក្ខកង្វល់របស់ពួគគាត់

41

 

ភ្នំពេញ ៖វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌសែន សុខ នៅវិមានពិភពថ្មីសែនសុខនាព្រឹកថ្ងៃទី៣០ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ធ្វើឡើងក្រោមវត្តមាន លោកជួប ខុន សមាជិកក្រុមប្រឹក្សានិងជាតំណាងលោកម៉ប់ សារិន ប្រធានប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅវិមានពិភពថ្មី សែន សុខ ខណ្ឌសែន សុខ។

វេទិកាផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋបានលើកឡើងនូវ សំណើរ សំណូមពរយ៉ាងផុលផុសដោយសុំអោយអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយនូវទុក្ខកង្វល់របស់ពួគគាត់ ដូចជា ៖ ការស្នើសុំ ស្ថាបនាផ្លូវ លូ សុំដាក់បង្គោលភ្លើងនិងកាត់ខ្សែភ្លើងរញ៉េរញ៉ៃ ស្នើសុំពន្លឿនធ្វើប្លង់កម្មសិទ្ធិដីធ្លីចំនួន៨២គ្រួសារ សុំដោះស្រាយបញ្ហាសំរាមដែលប្រជាពលរដ្ឋយកមក បោះចោលលើផ្លូវ បង្កអោយស្អុយប៉ះពាល់សុខភាព សុំជួយស្តារប្រឡាយ សុំកាត់មែកឈើនៅក្នុងវិទ្យាល័យភ្នំពេញថ្មី។ រាល់សំណើរ សំណូមពរ ត្រូវបានលោក កើត ឆែ ដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ តែម្តង។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើរ សំណូពរផ្ទាល់មាត់ចំនួន១២នាក់ និងសំណើរជាលាយល័ក្ខអក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រចំនួន៥៤សំបុត្រផងដែរ។ ចំពោះសំណើរទាំងអស់អ្វីដែលដោះស្រាយបាន ដោះភ្លាមៗ ដូចជាស្តារប្រឡាយ លូ ធ្វើផ្លូវ យើងបានដាក់ក្នុងគម្រោងហើយ ផ្លូវមួយចំនួនទៀត សុំមន្ត្រីជំនាញចុះសិក្សា ដើម្បីពិនិត្យលទ្ធភាពធ្វើជូន បញ្ចូលក្នុងគម្រោងអាទិភាព ប្រជុំដោះស្រាយភ្លាម។ បញ្ហាសំរាម សុំឲ្យសង្កាត់ ខណ្ឌសហការជួយក្រុមហ៊ុនប្រមូលសំរាម ដើម្បីសំអាត និងត្រូវដាក់កម្លាំងប្រចាំការដើម្បីឃាត់ពលរដ្ឋមកពីក្រៅភូមិយកសំរាម មកចាក់ចោលនៅទីតាំងនេះ។ សូមបងប្អូនចូលរួមទុកដាក់សំរាមឲ្យបានល្អ បើគ្មានការចូលរួមពីប្រជាពលរដ្ឋទេ សំរាមនៅតែជាបញ្ហារហូតមិនស្អាតនោះទេ ។ ដូចជាពេលនេះអញ្ចឹង គឺបងប្អូនយើងបានចូលរួមក្នុងការរក្សា សន្តិភាព មានសន្តិភាពគឺមានអ្វីៗគ្រប់យ៉ាងទាំងអស់ សុំបន្តចូលរួមរក្សាសន្តិភាពនេះឲ្យនៅគង់វង់ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកជួប ខុន បានថ្លែងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ដែលមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានដឹងលឺ និងរកយន្តការដោះស្រាយជូន។ សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង