ពិធីបុណ្យសមុទ្រលើកទី១០ ប្រព្រឹត្តិទៅចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ ០៣ ខែធ្នូ នៅខេត្តកែប
ខេត្តកែប ៖ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នៅខេត្តកែប បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យមើលការរៀបចំ តុបតែងលម្អ និងសណ្តាប់ធ្នាប់នៅក្នុងទីតាំងតំបន់ A ដែលជាកន្លែងរៀបចំស្តង់ពិព័រណ៌សមិទ្ធផលនានា គម្រោងអភិវឌ្ឍតំបន់ឆ្នេរ និងផលិតផលខ្មែរនៅក្នុងតំបន់, ឆាកតន្ត្រី, សួនបង្ហោះខ្លែង, ទីតាំងបង្ហោះគោម និងទីកន្លែងបញ្ចាំងកុន ដើម្បីត្រៀមស្វាគមន៍ ពិធីបើកជាផ្លូវការ បុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសមុទ្រលើកទី១០ដែលគ្រោងនឹងប្រព្រឹត្តិទៅចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ ០៣ ខែធ្នូ ឆ្នាំ២០២៣៕