ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យ២២នាក់ នៅក្រុងព្រះវិហារ និងស្រុកជាំក្សាន្ត ពីបទរក្សាទុក និងជួញដូរគ្រឿងញៀន

45

ខេត្តព្រះវិហារ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន២២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកជាំក្សាន្ត និងនគរបាលក្រុងព្រះវិហារ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនជាមួយថ្នាំញៀន និងសម្ភារមួយចំនួនទៀត។

ប្រតិបត្តិការបង្រ្កាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ធ្វើឡើងនៅក្រុងព្រះវិហារ និងស្រុកជាំក្សាន្ត នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ។

ការបំបែកសំបុកក្រុមក្មេងជួញដូរ និងចែកចាយគ្រឿងញៀននេះ ក្រៅពីបានឃាត់ខ្លួនយុវជន២២នាក់ ដោយសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៥កញ្ចប់ ម៉ូតូចំនួន៧គ្រឿង ទូរស័ព្ទ១៣គ្រឿង និងសម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចប្បន្នក្រុមជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ សូមយុវជនយើងទាំងអស់ ចៀសឱ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្កមជាតិយើង៕

អត្ថបទដែលជាប់ទាក់ទង