ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដព្រូស បេីករ៉េចង្កូតបុករបាំងថ្មពុះចែកបង្កាន់ដៃស្ពានអាកាស៥មករា បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ

25

ភ្នំពេញ៖អគ្គិភ័យឆាបឆេះរថយន្ត​ មួយគ្រឿង​ នៅវេលាម៉ោង​ ១១និង៣០នាទីយប់ ថ្ងៃទី០៤​ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភំ្នពេញ។

ករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីបុកដៃស្ពានអាកាស៥មករា​ បង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះរថយន្ត​ មួយគ្រឿង​ ម៉ាក​ TOYOTA PRIUS ពណ៌ទឹកប្រាក់​ (រថយន្តដឹកភ្ញៀវទេសចរណ៍)​ អស់ទាំងស្រុង។

ចំពោះករណីអគ្គិភ័យខាងលេី​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយេីងធ្វេីការគ្រប់គ្រងបាននៅវេលាម៉ោង១១និង៥០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។ ដោយនៅក្នុងនោះ​ គ្រោះអគ្គិភ័យខាងលេីនេះបានបណ្តាលឲ្យមនុស្សប្រុសចំនួន០២នាក់បានរងរបួសស្រាល​ (ជាជនជាតិបរទេស)​។

ចំពោះ​ ប្រតិបត្តិការ​ខាងលេីនេះ​ កម្លាំងសមត្ថកិច្ចរបស់យេីងបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ​ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប​។

អត្ថបទដែលជាប់ទាក់ទង