ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តបាត់ដំបង ត្រៀមរៀបចំពិព័រណ៍ម្ហូបអាហារ នៅថ្ងៃឆ្លងឆ្នាំសកល២០២៣- ២០២៤

43

បាត់ដំបង៖ រដ្ឋបាល ខេត្ត បាត់ដំបង បាន នឹង កំពុង ត្រៀម រៀប ចំ កម្មវិធី ពិព័រណ៍ ម្ហូប អាហារ ជា ថ្មី ម្តង ទៀត និង កម្មវិធី ឆ្លង ឆ្នាំ សាកល ឆ្នាំ ២០២៣ ឈាន ចូល ឆ្នាំ ២០២៤ ក្នុង រយៈ ពេល ៣ ថ្ងៃ ពេញ គឺ ចាប់ ពី ថ្ងៃ ទី២៩ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣។

បើតាម ការលើកឡើងពីប្រធានមន្ទីរ ទេសចរណ៍ ខេត្ត បាត់ដំបង លោក អ៊ុច អ៊ុភីនីហ្សារ៉ា បានអះអាងថាការ រៀបចំ កម្មវិធី ពិព័រណ៍ ម្ហូប អាហារ ដើម្បី ជា ការ អបអរសាទរ ចំពោះ ទីក្រុង បាត់ដំបង ដែល ត្រូវ បាន ចុះ បញ្ជីជា បណ្ដាញ ទី ក្រុង ច្នៃ ប្រតិដ្ឋ របស់ អង្គការ យូណេស្កូ (UC CN) ផ្នែក ម្ហូបអាហារ កាល ពី ពេល ថ្មី ៗ កន្លង ទៅ នេះ។

នៅ ក្នុង កម្មវិធីពិព័រណ៍ ម្ហូបអាហារ ក៏នឹង មាន ការរៀបចំព្រឹត្តិការណ៍ សំខាន់ ៗ ដូច ជា ភូមិ ម្ហូប ខ្មែរ, ពិព័រណ៍ ម្ហូប អាហារ និង ផលិត ផល មន្ទីរ អង្គភាព ក្រុង ស្រុក ទូទាំង ខេត្ត, ពិព័រណ៍ ម្ហូប អាហារ អ្នក បាត់ដំបង, ពិព័រណ៍ ភូមិ មួយ ផលិតផល មួយ, ការ សម្ដែង សិល្បៈ, ការ ប្រគំ តន្ត្រី ខ្នាត យក្ស និង មាន ការ បាញ់ កាំជ្រួច ដើម្បី អបអរ ដល់ ព្រឹត្តិការណ៍ មួយ នេះ និង ការ ឆ្លង ឆ្នាំ សាកល ជា ដើម។ព័ត៌មានជាតិ
ខេត្តបាត់ដំបងត្រៀមរៀបចំពិព័រណ៍ម្ហូបអាហារនៅថ្ងៃឆ្លងឆ្នាំសកល។

ជា មួយ គ្នា នេះ ដែរ សម្រាប់ អាជីវករ ដែល មាន ចំណាប់ អារម្មណ៍ ចង់ លក់ នៅ ស្តង់ ពិព័រណ៍ ម្ហូប អាហារ ឬ ភូមិ ម្ហូប ខ្មែរ  អាច ទាក់ទង ទៅ កាន់ មន្ទីរ ទេសចរណ៍ ខេត្ត បាត់ដំបង សម្រាប់ ការ ចូលរួម តាំង ពិព័រណ៍ ម្ហូប នេះ មិន មាន ការ បង់ ថ្លៃ តូប ឡើយ។

សូមបញ្ជាក់ ថា កាល ពី ថ្ងៃ ទី ៣១ ខែ តុលា ឆ្នាំ ២០២៣ កន្លង ទៅ នេះ ទី ក្រុង បាត់ដំបង បាន ជាប់ ជា  «បណ្ដាញ ទី ក្រុង ដែល មាន ភាព ច្នៃ ប្រឌិត ផ្នែក ម្ហូប អាហារ របស់ អង្គការ យូណេស្កូ» ក្នុង ចំណោម ទីក្រុង ចំនួន ៥៥ ដែល ត្រូវ បាន ដាក់ បញ្ចូល បន្ថែម ក្នុង បណ្ដាញ ទីក្រុង ដែល មាន ភាព ច្នៃ ប្រឌិត របស់ អង្គការ យូណេស្កូ (UCCN)៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង