លោក កើត ឆែ បញ្ជាក់ថា៖ បើយើងមានភាពជាអ្នកដឹកនាំ គឺយើងមានអំណាច តែសូមកុំយកអំណាចនេះទៅប្រើប្រាស់អោយខុសគោលដៅ
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា ៖ បើយើងមានភាពជាអ្នកដឹកនាំ គឺយើងមានអំណាច តែសូមកុំយកអំណាចនេះទៅប្រើប្រាស់អោយខុសគោលដៅ ។ លោក បញ្ជាក់ទៀតថា ៖អំណាចគឺជាភ្លើង សូមយកភ្លើងនេះទៅប្រើឲ្យចំគោលដៅ កុំទៅដុតបំផ្លាញគេ តែត្រូវប្រើប្រាស់ភ្លើងនេះអោយមានផលប្រយោជន៍សម្រាប់មនុស្សជាតិ។ អ្នកដឹកនាំ សូមប្រើប៊ិចអោយបានត្រឹមត្រូវ មុនប្រើប្រាស់ប៊ិចត្រូវគិតពិចារណាអោយបានគ្រប់ជ្រុងជ្រោយ ព្រោះប៊ិចរបស់ អ្នកដឹកនាំនាំមកនៅ ប្រយោជន៍ តែបើប្រើប្រាស់មិនត្រឹមត្រូវ ក៏វានាំមកនូវគ្រោះមហន្តរាយដែរ។
នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
ខណៈលោក និងលោក សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ អញ្ជើញស្វាគមន៍និងធ្វើបទបង្ហាញអំពីភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ អង្គភាពច្រកចេញចូលតែមួយសាលារាជធានីភ្នំពេញ ជូនសិក្ខាកាមជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ជំនន់ទី៥ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលារាជធានីរាជធានីភ្នំពេញ ។
លោកអភិបាលរងបញ្ជាក់ថា៖អំណាចគឺជាភ្លើង ប្រសិនបើយើងយកភ្លើងនេះទៅប្រើឲ្យខុសគោលដៅ នោះវានឹងបង្កើតអោយមានភាពមហន្តរាយ ។ បើយើងយកភ្លើងនេះទៅប្រើត្រឹមត្រូវចំគោលដៅ វានឹងធ្វើឲ្យមានភាពរីកចម្រើន និងប្រសើរឡើង។ កុំយកភ្លើង ទៅដុតបំផ្លាញគេ តែត្រូវប្រើប្រាស់ភ្លើង អោយមានផលប្រយោជន៍សម្រាប់មនុស្សជាតិ។
លោក កើត ឆែ បានមានប្រសាសន៍លើកឡើងទៀតថា៖ ភាពជាអ្នកដឹកនាំ ជាធម្មជាតិរបស់មនុស្ស សត្វ ដែលមានរួចហើយ ពោលគឺចាប់ពី២នាក់ទៅ គឺតែងតែមានអ្នកដឹកនាំ ។ នារីជាអ្នក គ្រប់គ្រងគ្រួសារនិងភាពជាអ្នកដឹកនាំក្នុងគ្រួសាររួចស្រេចទៅហើយ គ្រាន់តែមិនបានប្រើសិទ្ធិភាពជាអ្នកដឹកនាំ និងគ្រប់គ្រងនៅសង្គមខាងក្រៅ។ ចំណែក ពាក្យថា នវានុវត្តន៍ មានន័យថា ជាការច្នៃប្រឌិតលើកិច្ចការងារអោយកាន់តែប្រសើរឡើង ពិសេសលើការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អនិងងាយស្រួលជាងមុន។
លោក កើត ឆែ បានបន្តទៀតថា៖ ភាពជាអ្នកដឹកនាំ មិនអាចនិយាយថា ចំណេះដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតនោះទេ ត្រូវផ្សព្វផ្សាយ ឬបញ្ច្រៀបការយល់ដឹងទៅអោយពួកគាត់បានយល់និងដឹងឮ។ អំណាយដែលយើងបានមក គឺប្រជាពលរដ្ឋប្រគល់ជូនតាមរយៈការបោះឆ្នោត ទើបយើងអាចអង្គុយធ្វើការងារបានរាល់ថ្ងៃ ។ តែបើពួកគាត់បោះឆ្នោះអោយអ្នកដឹកនាំមិនល្អ វានឹងធ្វើអោយប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាម គឺយើងមិនមានឱកាសអង្គុយធ្វើការបានដែរ ។ដូច្នេះសូមអ្នកដឹកនាំទាំងអស់ បំរើប្រជាពលរដ្ឋអោយបានល្អប្រសើរ។
ក្នុងឱកាសនោះដែរលោក សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា៖ថ្ងៃនេះ សិក្ខាកាមសិក្ខាកាមជាន់ខ្ពស់ទាំងអស់នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍បានចុះទស្សនកិច្ចសិក្សាទៅកាន់ ស្ថាប័នចំនួន២ (ដែលក្នុងនោះសិក្ខាកាមចំនួន១០០នាក់ ធ្វើទស្សនកិច្ចសិក្សានៅក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ និងសិក្ខាកាមចំនួន៩៧នាក់ អញ្ជើញមកទស្សនកិច្ចនៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋ បាលរាជធានីភ្នំពេញនេះ)។
សិក្ខាកាមជាន់ខ្ពស់ទាំងអស់នៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍បានចុះទស្សនកិច្ចសិក្សាទៅកាន់ សិក្ខាកាមជាន់ខ្ពស់ទាំង៩៧នាក់ មានសមាសភាពក្នុងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមមាន៖ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន អភិបាលរងខេត្ត អភិបាលស្រុក អភិបាល ខណ្ឌ ផងដែរ។
លោកបន្តថា៖ការចុះទស្សនកិច្ចសិក្សានេះ គឺការភ្ជាប់ទ្រឹស្ដីដែលសិក្ខាកាមបានសិក្សា និងការពិនិត្យមើលការអនុវត្ត ការងារជាក់ស្ដែងក្នុងការផ្តល់សេវាដែលល្អប្រសើរក្នុងបណ្តាអង្គភាពរបស់រដ្ឋ សហគ្រាសសាធារណៈ ឬ អង្គ ភាពក្នុងវិស័យឯកជន។ ស្របជាមួយគោលដៅនៃវគ្គសិក្សាដែលចង់ឲ្យសិក្ខាកាមមានការយល់ដឹង ចេះបង្កើន សមត្ថភាពបំពេញការងារ និងក្លាយជាអ្នកដឹកនាំដែលអាចបំពេញការងារបាន (Knowing Doing and
Being) 1
លោកបន្តទៀតថា៖ទស្សនកិច្ចសិក្សានៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញនេះនឹងផ្តល់ជូនដល់ សិក្ខាកាមទទួលបាននូវពិសោធន៍ ចំណេះដឹងនិងវិធីសាស្ត្រអនុវត្តការងារថ្មីៗ យល់ដឹងពីភាពជាអ្នកដឹកនាំក្នុង ការផ្តល់សេវាសាធារណៈ ឥរិយាបថរបស់មន្ត្រីក្នុងការបម្រើសេវាសាធារណៈ កិច្ចសហការគ្នាក្នុងការងារ និង ការដោះស្រាយបញ្ហានានានៅក្នុងការផ្តល់សេវា ក៍ដូចជាយល់ដឹងពីវិធីដោះស្រាយឆ្លើយតបទៅនិងបញ្ហាដែល កើតមាននៅក្នុងសា្ថប័ន និងអង្គភាពរបស់ខ្លួន៕ដោយ៖រ៉ាម៉ន