ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Khaleda Khaleda និងមនុស្សជំនិត ៣ នាក់ផ្សេងទៀតត្រូវជាប់គុក ៧ ឆ្នាំ នៅក្នុងករណីពុករលួយរបស់អង្គការ Zia Charitable Trust

199

ដាកា ៖ តុលាការនៃទីក្រុងដាកា ​នៃប្រទេសបង់ក្លាដែស នាថ្ងៃចន្ទនេះ បានសម្រេចផ្តន្ទាទោស​អតីត​នាយករដ្ឋមន្រ្តី លោកស្រី ខាឡេដា ហ្ស៊ា (Khaleda Zia) និង​បុគ្គល ០៣រូបទៀត​ ដាក់ពន្ធនាគារ​រយៈពេល ០៧ឆ្នាំ​។ នេះបើតាមការ​ដកស្រង់​ការ​ផ្សាយ​ចេញ​ពី​ទីភ្នាក់​ងារ​​​ព័ត៌​មាន​​ចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។

លោកស្រី Zia និងមន្រ្តីជំនិត ៣រូបទៀតនោះ រួមមាន លោក Harris Chowdhury ជាអតីតលេខាធិការនយោបាយរបស់លោកស្រី Khaleda ក៏រងការពិន័យ​ជាទឹកប្រាក់​១១.៩០៤ដុល្លារ​ផងដែរ។ ការផ្តន្ទាទោស​ខាងលើនេះ ត្រូវ​បាន​ធ្វើឡើង បន្ទាប់ពីនៅ​ខែកុម្ភៈកន្លងទៅ អតីតមេដឹកនាំដែលជាប្រធានបក្សប្រឆាំងធំបំផុត​​នៅ​បង់ក្លាដែស ត្រូវបាន​​ផ្តន្ទា​​ទោសឲ្យជាប់​ពន្ធគារ ០៥ឆ្នាំ នៅក្នុងសំណុំរឿងពុករលួយ​មួយផ្សេងទៀត ទាក់ទិននឹង​មូលនិធិកុមារ​កំព្រា ហ្ស៊ាអូផាណេច ត្រាស់ (Zia Orphanage Trust)។

យោងតាមសាលក្រមបានឱ្យដឹងថា ក្រៅពីលោកស្រីKhaledaនោះ ជនល្មើសដទៃទៀត ត្រូវបានផាកពិន័យជាប្រាក់ចំនួន 10 ពាន់lakh (លុយបង់ក្លាដែស) ក្នុងម្នាក់ៗ ដែលក្នុងនោះពួកគេនឹងត្រូវជាប់គុក 6 ខែទៀត។
នេះគឺជាការផ្តន្ទាទោសខ្ពស់បំផុតក្រោមច្បាប់ដែលមានស្រាប់។

គួរជម្រាបថា លោកស្រី Khaleda បាននិងកំពុងប្រឈមការចោទប្រកាន់ជាច្រើនករណី ក្នុងនោះរួមមាន ៥ករណី ទាក់ទិននឹងអំពើ​ពុក​រលួយ និង ១៥ករណីទាក់ទិនការនៅ​ពីក្រោយខ្នង ​អំពើហិង្សា​លើចលនាប៉ះបោរ ប្រឆាំង​រដ្ឋាភិបាល កាលពីឆ្នាំ២០១៤ ហើយ​លោក​​ស្រី បានលើកឡើង​ជាសាជាថ្មីថា ​សំណុំរឿងទាំងអស់នេះ ​គឺជាការសងសឹកផ្នែក​នយោបាយ៕

អត្ថបទដែលជាប់ទាក់ទង