អភិបាលខណ្ឌដង្កោអញ្ជើញក្នុងពិធីបិទផ្សាយ ទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី គឹម ញឹប អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងពិធីនេះដែរក៏បានការចូលរួមពី លោកអភិបាលរងខណ្ឌ គណៈនាយករដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យរដ្ឋបាលខណ្ឌដង្កោ មន្ត្រីគ្រប់គ្រងតំបន់វិនិច្ឆ័យ(ប្រធានវាល) តំណាងការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ លោកចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និងប្រជាពលរដ្ឋមកពីភូមិម័ល។
ការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យខាងលើគឺដើម្បីបញ្ជាក់ភាពត្រឹមត្រូវ ឬខុសឆ្គង ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យក្នុងរយៈពេល ១៥ថ្ងៃ(ដោយរាប់បញ្ជូលទាំងថ្ងៃឈប់សម្រាក) គិតចាប់ពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ជាកំហិត ដែលមានទីតាំងនៅក្នុងបរិវេណសាលាសង្កាត់ដង្កោ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕