ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីរូបស្រស់ម្នាក់ ត្រូវបានសម្លាប់នៅក្នុងបន្ទប់ជួល សង្ស័យ ជាករណីឃាតកម្ម

98

រាជធានីភ្នំពេញ ៖នារីរូបស្រស់ម្នាក់ ត្រូវជនសង្ស័យដែលត្រូវជាសង្សារចាប់ចង.កសម្លាប់ខ្លួនហើយ ចាក់សោបន្ទប់ពីខាងក្រៅ លុះធុំក្លិនស្អុយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅខាងក្រោយផ្សារវិញមិង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

សពនារីរងគ្រោះខាងលើនេះមានឈ្មោះ ស៊ិម រ៉ាឌី អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំរោងចក្រកាណាឌីយ៉ា ដែលមានស្រុកកំណើត នៅភូមិ សំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

បើយោងតាមស្ត្រីដែលត្រូវជាម្តាយយុវតីរងគ្រោះ បានឲ្យដឹងថា កូនស្រីរបស់គាត់បានបាត់ពីបន្ទប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ អត់ឃើញទៅធ្វើការនោះទេ ទើបរូបគាត់ជាម្តាយមានការព្រួយបារម្ភ ដើរស្វែងរកកូនស្រីរបស់គាត់សព្វគ្រប់ទិសទី តែរកមិនឃើញ ហើយឆាតនិងតេទូរស័ព្ទចូល តែគ្មានអ្នកទទួលឆ្លើយតបទេ។
ប៉ុន្តែលុះនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ ទើបមានការភ្ញាក់ផ្អើលថា មានក្លិនស្អុយសង្ស័យជាករណីឃាតកម្ម ។
ប្រភព័ព៌ត័មានដដែលបានបន្តទៀតថា យុវតីរងគ្រោះខាងលើមានទំនាក់ទំនងស្នេហា ជាមួយម្ចាស់បន្ទប់ ដែលត្រូវជាឃាតករវ័យប្រហែលជាង២០ឆ្នាំ បានល្បួងនារីរងគ្រោះអោយមកបន្ទប់ជួលរបស់ខ្លួនហើយចងក សម្លាប់នារីជាសង្សារ រួចចាក់សោរទ្វាពីខាងក្រៅ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង។

សាកសពយុវតីរងគ្រោះខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញបានធ្វើការពិនិត្យនិងប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
រីឯជនសង្ស័យដែលត្រូវជាឃាតករ សមត្ថកិច្ចកំពុងបើកការ សេុីបអង្កេតស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួន និងចាត់ការតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង