សម្តេចមហាបវរធិបតី ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ តំបន់១ តំបន់២ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក»
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ តំបន់១ តំបន់២ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាដសម្រេចដាក់ឱ្យដំណើរការរថយន្តចំនួន ១០ គ្រឿង សម្រាប់ដឹកពលរដ្ឋនៅតំបន់រុនតាឯក ទៅកាន់ទីរួមខេត្តសៀមរាបទាំងទៅទាំងមក ដោយមិនគិ តប្រាក់។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានស្នើឱ្យពន្លឿនការសាងសង់ ជាពិសេសគឺ ប្រែក្លាយពីផ្លូវដី ទៅជាផ្លូវបេតុង និងកៅស៊ូទាំងអស់ឱ្យបានឆាប់។