ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តាមរយៈបណ្ដាញសង្គម អាជ្ញាធរខណ្ឌដូនពេញ បានហៅស្ត្រីម្នាក់ដែលចាប់សត្វព្រាប នៅមុខព្រះបរមរាជវាំងមកអប់រំ និងធ្វើកិច្ចសន្យា

43

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ បានធ្វើការអញ្ជើញស្ត្រីម្នាក់ដែលធ្វើសកម្មភាពចាប់សត្វព្រាបនៅសួនមុខព្រះបរម រាជវាំងដាក់ក្នុងទ្រង់ ធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា មិនឲ្យមានសកម្មបែបនេះទៀតឡើយ។ ក្នុងមិនរាងចាលនោះអាជ្ញាធរនឹងលែងឲ្យលក់សត្វចាបនៅទីតាំងបន្តទៀតនោះទេ។ នៅព្រឹតថ្ងៃទី០៨ ធ្នូ ឆ្នាំ២០២៣ នេះ ។

ក្រោយអាជ្ញាធរ ធ្វើការណែនាំអប់រំរួច ស្ដ្រីចំណាស់ម្នាក់នេះ បានធ្វើការសុំទោស ដល់សាធារណៈជន ដោយសន្យាមិនមានលើកក្រោយទៀត។ ការចាប់សត្វព្រាបនេះ មិនមែនយកទៅធ្វើម្ហូបនោះទេ គឺដោយសាមានអ្នកកម្មង់
សត្វព្រាប ចំនួនពីរ ក្បាលនិងឲ្យលុយគាត់ចំនួន ២ម៉ឺនរៀលដើម្បីយកទៅព្រលែង។
បន្ថែមទៀតនោះអាជ្ញាធរខណ្ឌដូនពេញបានចុះមកដល់ទីតាំងសួនមុខព្រះបរមរាជវាំងធ្វើការអប់រំណែនាំដល់អ្នកប្រកបអាជីវកម្មលក់សត្វចាបនិងលក់ផ្កា ឲ្យចូលរួមថែរក្សាបរិស្ថានអនាម័យទាំងអស់គ្នា និងមិនឲ្យមានសកម្មភាពធ្វើការចាប់សត្វព្រាបដូចអ៊ំស្រីម្នាក់នោះឡើយ។
សូមបញ្ជាក់ថា៖
សកម្មភាព ស្រ្តីចំណាស់ម្នាក់ចាប់សត្វព្រាបនោះបានកើតឡើងកាលពីវេលាម៉ោង ០២រសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ នៅចំណុចសួនច្បារមាត់ទន្លេ មុនព្រះបរមរាជវាំង មូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាម បណ្ដាញសង្គម បានបង្ហោះវីដេអូ មួយឃ្លីប បានលើកឡើងថា វាពិតជារឿងដែលគួរឲ្យហួស ចិត្ត និង ទង្វើរបស់ អ៊ុស្រីម្នាក់ ជាអ្នកប្រកបរបរ លក់សត្វចាប (រស់) ដែលស្ត្រីវ័យចំណាស់ បានធ្វើសកម្មភាព បាចចំនី រួចចាប់ សត្វព្រាបជាច្រើនក្បាល យកទៅដាក់ក្នុង ទ្រុងដាក់សត្វចាបទៅវិញ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង