ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកលេងគុនខ្មែរ ដាស់ពិភពលោកឲ្យស្គាល់ហើយ

164

ភ្នំពេញ៖ព្រឹត្តិការណ៍“អ្នកលេងគុន”ជាព្រឹត្តិការណ៍មួយធ្វើឡើងដើម្បីផ្សព្វផ្សាយ និងការយល់ដឹងកាន់តែច្បាស់អំពីគុនល្បុក្កតោដែលជាមរតករបស់កម្ពុជា។
ព្រឹកម៉ិញនេះសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានប្រកាសបើកមហាព្រឹត្តិការណ៍ការប្រកួត“អ្នកលេងគុន”ជាផ្លូវការដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាគឺជាមហាព្រឹត្តិការណ៍មួយធ្វើឡើងដើម្បីផ្សព្វផ្សាយនិងការយល់ដឹងកាន់តែច្បាស់អំពីគុនល្បុក្កតោដល់ជនបរទេស និងប្រជាពលរដ្ឋកម្ពុជារបស់ដូនតាខ្មែរយើង។

ក្នុងសន្និសីទកាសែតនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០២៣សហព័ន្ធបានធ្វើសន្និសិទសារពត៌មានអំពីមហាព្រឹត្តិការណ៍ “អ្នកលេងគុន” ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាតំណាងឲ្យលោក ចាន់ សារុន ប្រធាសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កីឡាករឆ្នើមរបស់កម្ពុជា ចាន់ រតនា និងលោក សយផាន់និច អ្នកគ្រប់គ្រងកម្មវិធី“អ្នកលេងគុន” ។

លោកអ៊ូតារាបានមានប្រសាសន៍ថា“អ្នកលេងគុន”ជាព្រឹត្តិការណ៍មួយរបស់សហព័ន្ធសម្រាប់ជំរុញបន្ថែមក្នុងការប្រកួតនិងការគាំទ្រលក្ខណៈអាជីពចំពោះវិស័យកីឡាគុនល្បុក្កតោ ហើយសហព័ន្ធបានដើរតួនាទីចំនួន ២ មានន័យថា ក្នុងការអភិឌ្ឍនវិស័យកីឡាគុនល្បុក្កតោ ចំណែកនាពេលនេះ យើងត្រូវរុញគុនល្បុក្កតោឡើងមួយកម្រិតទៀត ដូច្នេះ“អ្នកលេងគុន” ជាព្រឹត្តិការណ៍សំខាន់មែនទែនសម្រាប់គុនល្បុក្កតោ សហព័ន្ធ និងប្រទេសកម្ពុជា។
ព្រឹត្តិការណ៍នេះជាការបង្ហាញសាច់ដុំមួយឲ្យមានផុសផលឡើងទាំងក្នុងស្រុកនិងក្រៅស្រុកដើម្បីផ្សព្វផ្សាយ និងការយល់ដឹងកាន់តែច្បាស់អំពីគុនល្បុក្កតោរបស់ដូនតាខ្មែរយើង។

ចំណុចសំខាន់ចុងក្រោយមួយទៀតអ្វីដែលយើងចង់ផ្សព្វផ្សាយព័ត៌មានទៅអារម្មណ៍ប្រជាជនកម្ពុជា ឲ្យយល់ដឹងកាន់ច្បាស់ពីចំណុចពិសេសនៃការប្រកួតកីឡា MMA (យុទ្ធូនចម្រុះ/Mixed Martial Art)ជាដើម។
ការប្រកួតកីឡាMMAនោះសុទ្ធតែជាក្បាច់របស់គុនល្បុក្កតោរបស់ដូនតាខ្មែរយើងទំាងអស់ទំាងកីឡាករកម្ពុជានិងកីឡាករអន្តរជាតិបច្ចេកទេសទំាងនោះស្ថិតនៅលើជញ្ជាំងប្រាសាទអង្គរវត្តនិងជញ្ជាំងប្រាសាទនានាក្នុងប្រទេសកម្ពុជា។ដូច្នេះសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាសង្ឃឹមថា“អ្នកលេងគុន”នេះជាវត្ថុមួយដើម្បីបង្ហាញវិរភាពរបស់ដូនតាខ្មែរប៉ុន្មានឆ្នាំមុនមកដល់បច្ចុប្បន្ននេះដើម្បីបង្ហាញឲ្យឃើញស្នាដៃដ៏អស្ចារ្យរបស់ពួកគាត់៕ ដោយ៖រ៉ូហ្សា

អត្ថបទដែលជាប់ទាក់ទង