ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីជាប់កិច្ចសន្យា ឈរជើងគោលដៅស្តុបអូរបែកក្អម ចេញឃាត់រថយន្ត ត្រូវធ្វើការស្រាវជ្រាវហៅមកសួរនាំ

110

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីជាប់កិច្ចសន្យាឈ្មោះ សេង កុសល ឈរជើងគោលដៅស្តុបអូរបែកក្អម ដើម្បីសាកសួរបំភ្លឺ ជុំវិញការបង្ហោះវិដេអូនៅគោលដៅស្តុបអូរបែកក្អម ទាក់ទងករណីចេញឃាត់រថយន្ត។

បច្ចុប្បន្នមន្ត្រីជាប់កិច្ចសន្យារូបនេះ ត្រូវបានកំពុងសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យាមានតួនាទីជាជំនួយសហការការងារជួយសម្រួលការងារចរាចរណ៍ ជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មិនមិនមានសិទ្ធិចាប់ឃាត់យានយន្តល្មើសច្បាប់ចរាចរណ៍នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង