ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធភ័ណ្ឌសេសសល់ពីសម័យសង្រ្គាមបានបង្កនូវសោកនាដកម្មដល់ប្រជាពលរដ្ឋស្លូតត្រង់នាស្រុកសំឡូត

134

 

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ទី ០៨ខែ ធ្នូ ឆ្នាំ២០២៣វេលា ម៉ោង៩និង០០និង២០នាទីនៅចំណុចក្រុមទី ៥ ភូមិកញ្ចាំង ឃុំស៊ុង ស្រុក សំឡូតខេត្តបាត់ដំ បងមានករណីគ្រោះថ្នាក់ដោយសារ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(មីនតោន)មួយបានកើតឡើង ក្នុងខណ:ដែលបុរសឈ្មោះ ភន ភេទ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ស្នាក់នៅក្រុមទី៤ភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡុត ខេត្តបាត់ដំបង កំពុងបើកបរត្រាក់ទ័រភ្ជួរដីក្នុងចំការដំ ឡូងនៅចំណុចខាងលើ ក៏ស្រាប់តែត្រាក់ទ័រជាន់ចំមីនតោនកង់ខាងមុខបណ្តាលឱ្យផ្ទុះឡើងខូចខាតត្រាក់ទ័រមួយកំណាត់មុខ និងរូបគាត់ដែលបើកបរត្រាក់ទ័ររងរបួសធ្ងន់ខ្ទាតចេញពីលើត្រាក់ទ័រ ហើយភ្លាមៗត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន នគរបាលស្រុកសំឡូត និងនគរបាល នៃវរសេនាតូចការពារព្រំដែនគោកលេខ៣១០ បានទៅដល់កន្លែងកើតហេតុភ្លាមៗ រួមជាមួយសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធផងដើម្បីពិនិត្យបញ្ហានៅទីនោះ។

តាមព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកសំឡូត បានឱ្យដឹងថា ដីចំការដែលកើតមានឧប្បត្តិហេតុនាថ្ងៃនេះមិនមែនជាដីថ្មីនោះទេ ពោលគឺជាដីចំការដែលបានភ្ជួររាស់ បង្កបង្កើនផល យូរឆ្នាំមកហើយ ក៏ប៉ុន្តែនៅថ្ងៃនេះក៏ជួបគ្រោះថ្នាក់បែ បនេះតែម្តង ហើយតាមការសន្និ ដ្ឋានគ្រាប់មីនដែលផ្ទុះនេះគឺជាគ្រាប់មីន ដែលសេសសល់ពីសម័យសង្រ្គាម ជនរងគ្រោះរស់នៅឃុំកំពង់ល្ពៅ មកស៊ីឈ្នួលភ្ជួរដីចំការឱ្យអ្នកភូមិនៅឃុំស៊ុង ស្រុកសំឡូត។

នៅក្នុងភូមិសាស្រ្តស្រុកសំឡូត គឺជាតំបន់សមរភូមិប្រយុទ្ធដ៏ស្រួចស្រាវមួយក្នុងចំណោមសមរភូមិផ្សេងៗទៀតនៅតាមព្រំដែន កម្ពុជា -ថៃ ហេីយយុទ្ធភ័ណ្ឌជាសំណល់ពីសង្រ្កាមស្ថិតនៅក្នុងដីនៅឡើយ បើទោះបីជាមានការបោសសំអាតជាបន្តបន្ទាប់ពី សំណាក់អង្គភាពជំនាញនានាក្តី និងយូរៗម្តងយុទ្ធភ័ណ្ឌទាំងនេះ បានបង្កនូវសោកនាដកម្ម ដល់អាយុជីវិត របួសពិការ ខូចខាតទ្រព្យសម្បត្តិ ប្រជាពលរដ្ឋស្លូតត្រង់នៅតំបន់នោះគួរឱ្យរន្ធត់ តក់ស្លុតបំផុត ។

ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក បានថ្លែងសារលើផេក facebookថា ឈាមកូនខ្មែរនៅតែបន្តហូរដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម។ វិធានការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់មីននៃតំបន់អតីតៈសមរភូមិមុខ ដែលកន្លងមកគ្មានកំណត់ត្រាក្នុងប្រព័ន្ធទិន្នន័យជាតិ ត្រូវតែសិក្សាឱ្យបានហ្មត់ចត់ឡើងវិញ ដើម្បីការពារសុខសុវត្ថិភាពប្រជាជននិងសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង