ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់សង្សាររបស់ខ្លួនក្នុងបន្ទប់ជួល ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

53

 

ភ្នំពេញ៖ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម ដែលសម្លាប់សង្សាររបស់ខ្លួន ហើយយកទៅចងព្យួរកក្នុងបន្ទប់ជួល បានចូលសារភាព នៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ខេត្តសៀមរាបនោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ជនសង្ស័យម្នាក់ដែលប្រព្រឹត្តបទល្មើសអំពើឃាតកម្ម ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។ ក្រោយត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ខណៈជនសង្ស័យបានចូលសារភាពនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់។ បន្ទាប់ពីជនសង្ស័យធ្វើអំពើឃាតកម្ម (ច្របាច់ ក ស្រ្តីម្នាក់ជាសង្សាររួចយកសាកសពព្យួរក ) ប្រព្រឹត្តល្មើសចំណុចបន្ទប់ជួលលេខ៣៧ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ ផា ភេទប្រុស មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៣៧ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះស៊ិម ម៉ារ៉ាឌី ភេទស្រី មុខរបរ កម្មកររោងចក្រ។

អត្ថបទដែលជាប់ទាក់ទង