ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកប្រដាល់ខ្មែរ ឈ្នះថៃ មុនទឹកទី៥ទាំង៣គូ

135

ភ្នំពេញ៖ជំនួបរវាងអ្នកប្រដាល់កម្ពុជានឹងអ្នកប្រដាល់ថៃលើសង្វៀនTV5នាយប់ថ្ងៃទី១០
ធ្នូគឺអ្នកប្រដាល់កម្ពុជាបានគ្រងសង្វៀនទាំង៣គូតែម្ដង។
អ្នកប្រដាល់ថៃជើងខ្លាំងបាន់ដា សាក់(Banda Sak)ដែលកាលពី៣ឬ៤ឆ្នាំមុនធ្លាប់បង្កើត
ព្យុះភ្លៀងលើសង្វៀននៅស្រុកខ្មែរនោះបានត្រូវអ្នកប្រដាល់ស្រករក្រោយរបស់កម្ពុជាធន អៀងឡេងក្លិបកងយោធពលខេមរភូមិន្ទបង្ខំឲ្យលើកទង់ជ័យ ស ចុះចាញ់មុនស្នូរជួងបញ្ចប់
ទឹកទី៤។

បន្ទាប់ពីបរាជ័យបាន់ដា សាក់បានត្រឹមតែនិយាយថាពិតជារលកក្រោយច្រានរលក
មុនមែន។គេនិយាយទៀតថាទោះបីតាក់ទិកនៃការប្រកួតប្រហាក់ប្រហែលគ្នាមែនតែកម្លាំងគឺ
គេពិតជាចាញ់ប្រៀបធន អៀងឡេងដាច់តែម្ដង។
ខាំ កូនខ្លាក្លិបមហិទ្ធិរិទ្ធមេសថ្ងកខេត្តស្វាយរៀងប្រើពេលតែ៣ទឹកប៉ុណ្ណោះផ្ដួលអ្នកប្រ
ដាល់ថៃយ៉ត ផេត(Yorth Phat)ឲ្យសន្លប់ក្រោកលែងរួច។

ទោះបីខាំ កូនខ្លាមានប្រវត្តិប្រកួតច្រើនជាងយ៉ត ផេតក៏ពិតមែនតែគេស្គាល់សង្វៀនប្រ
ដាល់ក្រោយអ្នកប្រដាល់ថៃរូបនេះទេ។គេជាអ្នកប្រដាល់ចិត្តនិងវ៉ៃហ៊ានប្ដូរទោះបីជាគេដឹងថា
ទោះមួយចានទឹកមួយចានគោកក៏គេប្រថុយដែរ។
សម្រាប់ជំនួបជាមួយយ៉ត ផេតនាយប់ម៉ិញនេះខាំ កូនខ្លាបានប្រើស្នៀតទាត់ផ្កាប់ចាន
បញ្ចប់យ៉ត ផេតនៅត្រឹមទឹកទី៣តែប៉ុណ្ណោះ។
អ្នកបលេងជង្គង់និងកែងប៊ុន សុធាក្លិបកងយោធពលខេមរភូមិន្ទបានយកឈ្នះអ្នកប្រ
ដាល់ថៃផេត ផាន់ថេ(Phat Phanthea)ដោយអាជ្ញាកណ្ដាលបញ្ឈប់មុនស្នូរជួងបញចប់ទឹកទី៤។
ស្ថានភាពនៃការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះសុធាមានប្រៀបតាំងពីចុងទឹកទី១មកម្ល៉េះ។ទោះបីដើមទឹកការប្រកួតហាក់ដូចជាស្ថិតក្នុងស្ថានភាពស្ទាបស្ទង់ក៏ពិតមែនតែនៅចុងទឹកទី១សុធាចាប់ផ្ដើមមានប្រៀបតែម្ដង។
ទឹកទី២ទឹកទី៣និងទឹកទី៤ផេត ផាន់ថេបានត្រឹមតែដកថយនិងការពារតែប៉ុណ្ណោះការ
វាយបកធ្វើឡើងក្នុងស្ថានភាពប្រថុយប្រថាន។

ដោយសារសមត្ថភាពនៃការប្រកួតគ្មានបែបនេះទើបលើកអាជ្ញាកណ្ដាលបញ្ឈប់នៅក្នុងទឹកទី៤តែម្ដង។
ការប្រកួតក្នុងតំណែងគូពិសេសរវាងអ្នកប្រដាល់រួមជាតិវិញនោះនូវ សុខទីក្លិបតាឡីដំរី
មានរិទ្ធផ្ដួលអ្នកប្រដាល់អេលីត ផានិតឲ្យសន្លប់នៅទឹកទី២។សំរិទ្ធ សុភាពក្លិបហ្គាឡាក់ស៊ីណា
វ៉ាត្រាប្រកួតចាញ់អ្នកប្រដាល់រិទ្ធី សុវណ្ណឃីមក្លិបSuper Fightដោយពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង