ម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមអាចឆ្លងផុតវគ្គជម្រុះជុំទី១ ឬទេ ?
ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នៅថ្ងៃទី៣វិច្ឆិកានេះម្ចាស់មេដាយសំរិទ្ធវ៉ាន់ វឿនក្លិបឃ្លាំងមឿងកីឡាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ភួង ពិសិដ្ឋក្លិបខេត្តរតនគីរី ។
ពិសិដ្ឋជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃរហ័ស ធ្ងន់ព្រោះគេធ្លាប់ជាប់ជាអ្នកប្រដាល់សាកលជម្រើសជាតិតែ
ពេលនេះគេងាកមកប្រកួតគុនខ្មែរវិញម្ដង ។ចំពោះវ៉ាន់ វឿនក៏ជាអ្នកប្រដាល់ជម្រើសជាតិដែរតែជម្រើសជាតិគុនខ្មែរ
អ្នកប្រដាល់រូបនេះអន់ជើងក្រោមមែនតែផ្លែវ៉ៃរបស់គេអស្ចារ្យណាស់ ។
អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែមានកម្លាំងគ្រប់គ្រាន់សម្រាប់ ការប្រកួតរបស់គេហើយការប្រកួតដែលមានតែ ៣ទឹកបែបនេះកាន់តែងាយស្រួលសម្រាប់គេទៀតផង ។ វ៉ាន់ វឿនជាម្ចាស់មេដាយសំរិទ្ធស៊ីហ្គេមតើអាចឆ្លងផុត
វគ្គជម្រុះជុំទី១ដែរឬទេ ?
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរង៉ែត វុធក្លិបទ័ពឆ័ត្រយោង៩១១ជួបប្រកួតជាមួយ អ្នកប្រដាល់អេ រដ្ឋាមកពីក្លិបអេភូថងកីឡា ។
អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែចិត្តធំដូចគ្នាតែផ្លែវ៉ៃចេញអេរដ្ឋាល្អ និងរហ័សជាងមិនតែប៉ុណ្ណោះកណ្ដាប់ដៃគេធ្ងន់សម្បើមណាស់ ។ចំពោះង៉ែត វុធគេមានទេពកោសល្យក្នុងការទាត់ជើងក្រោមគូប្រកួត ។កន្លងមកមានអ្នកប្រ
ដាល់មិនតិចទេដែលត្រូវខូចជើងកណ្ដាលទីដោយសារង៉ែត វុធ ។
រដ្ឋាក៏មិនមែនជាអ្នកប្រដាល់ដែលបណ្ដោយឲ្យគូប្រកួតវាយប្រហារជើងក្រោមបានដោយងាយៗដែរ ។រដ្ឋានិងង៉ែត វុធនរណាឆ្លងផុតវគ្គជម្រុះជុំទី១ នេះ ។
សូមបញ្ជាក់ថាពេលនេះមានអ្នកប្រដាល់២រូបហើយដែលកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២គឺបឺត សង្ឃឹមក្លិបរ៉ាហាប់ស្វាយប៉ាក់ និង ឆាយ មឆាក្លិបសំរោងកោងកីឡាខេត្តបាត់ដំបង ។ចំពោះអ្នកប្រដាល់២រូបដែលខ្ទាតចេញពីការប្រកួតមុនគេនោះមានងួន គាក្លិបតាឡីដំរីមានរិទ្ធ និង សយ សីក្លិបពន្លឺវិបុល ។
ចំពោះគូប្រកួតជាមិត្តភាពអន្តរជាតិវិញនោះឯម ឡេងលីក្លិបថ្មគោលខ័ណ្ឌពោធិ៍សែនជ័យប្រកួតជាមួយអ្នក
ប្រដាល់ថៃកាំឡៃ ភីត(Kamlay Phit)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម ។