ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយចម្រូងចម្រាសឈុតខ្លីរឿង”បិសាច គំនូរ”ស្រាប់តែលេចលើគេហទំព័ររោងភាពយន្តលេជេន

240

ភ្នំពេញ ៖ បន្ទាប់ពីបិទផ្សាយពាណិជ្ជកម្ម នៅរោងភាពយន្ដសូរិយា រឿង(បិសាចគំនូរ)របស់ផលិតកម្ម RED Picture ដែលមានការរិះគុណយ៉ាងខ្លាំពីសំណាក់ប្រជាពលរដ្ឋ ថាយកវប្បធម៏ មក បំផ្លាញ មើលងាយវប្បធម៏ខ្មែរ ពាក្យសម្ដីទាំងអស់នេះ ត្រូវបានប្រជាពលរដ្ឋ លើកយមកពិភាក្សា ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក និងរឿងមួយទៀតនោះភាពចម្រូងចម្រាស់ ជាមួយរោងភាពយន្តមួយចំនួន ស្រាប់តែលេចចេញឈុតខ្លីៗនៅលើគេហទំព័រហ្វេសប៊ុក របស់រោងភាពយន្តលេជេន ។ លេចចេញនេះគឺជាសញ្ញាល្អដែលបញ្ជាក់ថារោងភាពយន្ត ទាំងអស់ក៏នឹងអាចចាក់បញ្ចាំងភាពយន្តខ្មែរមួយនេះ តាមការកំណត់នាថ្ងៃទី០១ខែវិច្ឆិកាខាងមុខនេះ។

ដើមឡើយភាពយន្តរឿង”បិសាចគំនួរ” លេចចេញភាពរកាំរកូសជាមួយបណ្តារោងភាពយន្តដោយលេចចេញ ថារោងភាពយន្តចង់លើកពេលចាក់បញ្ចាំងភាពយន្តនេះ ដោយសារត្រូវចាក់បញ្ចាំងភាពយន្តថៃ បើទោះបីជាមានការព្រមព្រៀង និងយល់ព្រមគ្នាពីមុនរួចហើយក៏ដោយ។ ក្រោយផ្ទុះការរិះគន់ភាពយន្តនេះនឹងមានវត្តមានតាមការគ្រោងទុក។ វាអាចជាការកើតឡើងពីការសម្របសម្រួល និងយោគយល់គ្នារវាងផលិតកម្ម និងរោងភាពយន្តនានានោះ ។ ហើយភាពយន្តខ្នាតធំនេះអាចនឹងមានវត្តមានដំណាលគ្នា លើរោងភាពយន្តទំនើបទាំងអស់នៅកម្ពុជា ហើយក៏ជាក្តីសង្ឃឹមសម្រាប់សិល្បករ ផលិតករផលិតភាពយន្តនេះផងដែរ។

នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម RED Picture បាននៅឡើយទេ ប៉ុន្តែយោងតាមការ បង្ហោះវីដេអូផ្សព្វផ្សាយខ្លី(Trailer) លើគេហទំព័រហ្វេសប៊ុក របស់រោងភាពយន្តលេជេន រយៈពេលជាង២នាទី ដែលបង្ហាញនៅថ្ងៃទី២៩ខែតុលានេះ បានបង្ហាញថាភាពយន្តរឿង”បិសាចគំនូរ”នឹងចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី០១ខែវិច្ឆិកានេះដដែលតាមការគ្រោងទុក។

គួរបញ្ជាក់ដែរថា គួរបញ្ជាក់ផងដែរថាភាពយន្តខ្នាតធំរឿង”បិសាចគំនូរ” របស់ផលិតកម្ម RED Picture បានសម្រិតសម្រាំងផលិតអស់រយៈពេលជាច្រើនខែ ដោយចូលរួមដោយ តារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនដូចជា លោក លឹម ជាឡាយ កញ្ញា គៀត សុវណ្ណាឡាង លោក ជា សុវណ្ណនរាហ៍ អ្នកនាង សុខ សោម៉ាវត្តី នាយ BIG ជាដើម។ សិល្បករ ផលិតករបានផ្ទុះប្រតិកម្មរឿងរោងភាពយន្តយក កុនបរទេសមកចាក់បញ្ចាំងទម្លាក់ កុនខ្មែរនោះ។ ប៉ុន្តែក្រោយផ្ទុះប្រតិកម្មគេបានឃើញ វត្តមានភាពយន្តខ្មែរខាងលើអាចបន្តចាក់បញ្ចាំងតាមការគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង