ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល៎កម្មករ កម្មការិនី ជូបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកគងពិសី

35

កំពង់ស្ពឺ ៖ លោកវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកាកបាទក្រហមសាខាខេត្តកំពង់ស្ពឺ អញ្ជើញចុះសាកសួរសុខទុក្ខ បងប្អូនកម្មករ-កម្មការរិនី ជួបគ្រោះថ្នាក់ចរាចរណ៍ ព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តដឹកប្រេង បុកជាមួយម៉ូតូ រួចបានជ្រុលចង្កូតទៅបុកបន្តជាមួយរថយន្តដឹកកម្មករ នៅលើផ្លូវជាតិលេខ៤១ ត្រង់គីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិសាស្ត្រ ភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ដោយបណ្ដាលឱ្យមានមនុស្សម្នាក់ស្លាប់ (អ្នកបើកបរម៉ូតូ ) ហើយកម្មករ-កម្មការរិនីរបួសចំនួន៤៣នាក់ ក្នុងនោះមានម្នាក់មានផ្ទៃពោះ៩ខែផងដែរ ដោយឡែកអ្នកបើកបររថយន្តដឹកកម្មករ បានរងរបួសបាក់ជើងទាំងសងខាង។

លោក វ៉ី សំណាង បានសម្ដែងនូវការសោកស្តាយ ចំពោះករណីគ្រោះថ្នាក់ជាយថាហេតុខាងលើនេះ ។ ឯកឧត្តមក៏ទទូចឱ្យអ្នកបើកបរ ត្រូវបើកបរគោរពតាមច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានភ្ជាប់ខ្ជួនជាទីបំផុត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងបែបនេះ ។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា កាលណាជួបករណីខាងលើនេះ ធ្វើឱ្យបងប្អូនបាត់បង់ពេលវេលាធ្វើការ និងរកទទួលទាន ព្រមទាំងខូចខាតទ្រព្យសម្បត្តិ រងរបួសរហូតបាត់បង់ដល់អាយុជីវិតថែមទៀត ។ ដូច្នេះអ្នកបើកបរជាអ្នកទទួលខុសត្រូវ លើអាយុជីវិតបងប្អូនចំពោះអ្នកជិះលើរថយន្តត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ដាច់ខាត ។ ក្នុងនោះសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូនក្នុង១នាក់ទទួលបានថវិកា ៥ម៉ឺនរៀល និងអ្នកជំងឺទូទៅចំនួន ៦នាក់ ក្នុង១នាក់ ៥ម៉ឺនរៀលផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង