ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យ ស្តីពីមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានាចីរភាពនៃមន្ទីរពេទ្យនេះ

104

 

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីធានាចីរភាពនៃមន្ទីរពេទ្យនេះ។ អនុក្រឹត្យនេះ មាន៨ជំពូក និង ២៤ មាត្រា ដែលបានចែងលំអិតពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

មាត្រា ១ នៃអនុក្រឹត្យនេះ បានចែងថា អនុក្រឹត្យនេះ ត្រូវបានបង្កើតឡើង មានគោលបំណង ដើម្បីកៀរគរអំណោយ ឧបត្ថម្ភធន និង វិភាគទានពីគ្រប់ប្រភពស្របច្បាប់នានា ធានាចីរភាពនៃប្រភពចំណូលសម្រាប់ទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ ចំពោះមន្ទីរពេទ្យគន្ធបុប្ផា ឱ្យអាចដំណើរការជាប្រក្រតី ប្រកបដោយនិរន្តរភាព បម្រើដល់គោល នយោបាយលើកកម្ពស់សុខុមាលភាពសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា និងធានាឱ្យមន្ទីរពេទ្យគន្ធបុប្ផា គោរពបាននូវគោលការណ៍ទាំង ៤គឺ៖
– រក្សាកម្រិតបៀវត្សរ៍សមរម្យសម្រាប់បុគ្គលិក ដើម្បីធានាបានវិន័យ និងការយកចិត្តទុកដាក់ខ្ពស់ របស់បុគ្គលិក
-រក្សាប្រព័ន្ធប្រតិបត្តិការ និងការគ្រប់គ្រងពិសេសសម្រាប់មន្ទីរពេទ្យនេះ
– បន្តអនុវត្តគោលការណ៍មិនយកកម្រៃសេ វាសម្រាប់ការផ្តល់សេវាពិនិត្យ និងព្យាបាលទារកនិង កុមារ និងបន្តរក្សា និងពង្រឹងគុណភាពដែលមានស្រាប់៕

 

ខ្លឹមសារពិស្តាសូមអានបន្ថែមនៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖

អត្ថបទដែលជាប់ទាក់ទង