ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

របាយការណ៍របស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងអង្គការពាណិជ្ជកម្មពិភពលោក (IFC-WTO)៖ ការកើនឡើងនូវហិរញ្ញប្បទានពាណិជ្ជកម្មក្នុងស្រុកអាចនាំមកនូវការជំរុញពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ៥៨ ពាន់លានដុល្លារដល់ពាណិជ្ជកម្មតំបន់មេគង្គ

42

ទីក្រុងហ្សឺណែវ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ ៖ ការកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានពាណិជ្ជកម្មដែលមានតម្លៃសមរម្យ អាចបង្កើនការនាំចូល និងការនាំចេញរហូតដល់ ៩ ភាគរយ នៅក្នុងប្រទេស វៀតណាម កម្ពុជា និងឡាវ នេះបើយោងតាមរបាយការណ៍ថ្មីរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ ទិន្នន័យនេះតំណាងឱ្យការកើនឡើងប្រចាំឆ្នាំនៃ ពាណិជ្ជកម្មទំនិញដែលមានចំនួនជាង ៥៨ ពាន់លានដុល្លារ នៅក្នុងប្រទេសចំនួនបីនេះរួមបញ្ចូលគ្នា។

ការសិក្សានេះគឺជាការអង្កេតលើកទីពីរអំពីហិរញ្ញប្បទានពាណិជ្ជកម្មក្នុងតំបន់ បន្ទាប់ពីអាហ្រ្វិកខាងលិច ដែលវិភាគប្រព័ន្ធអេកូឡូស៊ីហិរញ្ញប្បទានពាណិជ្ជកម្មក្នុងតំបន់ និងផ្តល់ការយល់ដឹងអំពីរបៀបដែលក្រុមហ៊ុននាំចេញ នាំចូលនានាអាចបង្កើនពាណិជ្ជកម្មអន្តរជាតិ ជាមួយនឹងការគាំទ្រប្រសើរឡើងពីស្ថាប័នហិរញ្ញវត្ថុ។ យោងតាមរបាយការណ៍នេះ ការបង្កើនការគ្របដណ្តប់អោយមានហិរញ្ញប្បទានពាណិជ្ជកម្មមានសារៈសំខាន់ជាងការកាត់បន្ថយថ្លៃដើមនៃហិរញ្ញប្បទាន។

កំណើនពាណិជ្ជកម្មក្នុងតំបន់មេគង្គមានភាពមិនស្មើគ្នាឡើយ។ ការនាំចេញពីក្រុមហ៊ុនដែលគ្រប់គ្រងដោយបរទេស បានកើនឡើងលើសពីខ្សែសង្វាក់ផ្គត់ផ្គង់ដែលគ្រប់គ្រងដោយក្រុមហ៊ុនក្នុងស្រុក។ ការសិក្សាបង្ហាញថា ហិរញ្ញប្បទានពាណិជ្ជកម្មក្នុងស្រុកមិនត្រឹមតែត្រូវបានគេប្រើប្រាស់តិចតួចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតម្លៃថ្លៃ មានសភាពដាច់ដោយឡែកពីគ្នាជាផ្នែកៗ និងមានលក្ខណ:ប្រពៃណីផង ដែរ។ ក្នុងឆ្នាំ ២០២២ ធនាគារក្នុងស្រុកបានផ្តល់ការគាំទ្រត្រឹមតែ ២១ ភាគរយ នៃការនាំចេញ និង
នាំចូលរបស់វៀតណាមប៉ុណ្ណោះ។ នៅកម្ពុជា និងឡាវ តួលេខនោះមានតិចជាង ៣ ភាគរយ។ ពាណិជ្ជករបានលើកឡើងពីតម្រូវការទ្រព្យធានាខ្ពស់ និងដំណើរការដាក់ពាក្យស្នើសុំដ៏លំបាក ក្នុងចំណោមហេតុផលសំខាន់ៗ ដែលពួកគេមិនបានស្វែងរកការគាំទ្រពីធនាគារក្នុងស្រុក។

លោក Makhtar Diop នាយកគ្រប់គ្រង IFC បាននិយាយថា “ខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គការពាណិជ្ជកម្មពិភពលោក សម្រាប់កិច្ចសហការដ៏ល្អក្នុងការផលិតរបាយការណ៍នេះ។ យើងបានឃើញជារឿយៗនូវអំណាចបរិវត្តកម្មនៃហិរញ្ញប្បទានពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍” ។ “ប៉ុន្តែ វាតម្រូវអោយមានសកម្មភាពដែលសម្របសម្រួលដោយ វិស័យឯកជន អ្នកបង្កើតគោលនយោបាយ
ស្ថាប័នហិរញ្ញវត្ថុ និង អង្គការអន្តរជាតិ ដើម្បីដោះស្រាយឧបសគ្គចំពោះហិរញ្ញប្បទានពាណិជ្ជកម្ម និងអនុវត្តសក្តានុពល ពេញលេញរបស់ខ្លួនសម្រាប់ទីផ្សារដែលកំពុងរីកចម្រើន។”

របាយការណ៍នេះណែនាំឱ្យបង្កើតឧបករណ៍ ដូចជាហិរញ្ញប្បទានខ្សែសង្វាក់ផ្គត់ផ្គង់ និងសេវាដំណើរការដោយប្រព័ន្ធឌីជីថលប្រកបដោយលក្ខណ:នវានុវត្តន៍ ដើម្បីកាត់បន្ថយការចំណាយ និងលើកកម្ពស់
លទ្ធភាពទទួលបានហិរញ្ញប្បទានពាណិជ្ជកម្ម។ ការណ៍នេះតម្រូវឱ្យមានក្របខណ្ឌបទប្បញ្ញត្តិកាន់តែ
រឹងមាំដែលដោះស្រាយតម្រូវការទ្រព្យធានា ប្រតិបត្តិការឌីជីថល លក្ខខណ្ឌរបស់ធនាគារកណ្តាល និងក្របខ័ណ្ឌគណនេយ្យភាព។ របាយការណ៍នេះក៏ណែនាំផងដែរអំពីការបង្កើនការយល់ដឹងអំពីរបៀបទទួលបានហិរញ្ញប្បទានពាណិជ្ជកម្មក្នុងចំណោមក្រុមហ៊ុនតូចៗ និងក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុក។

លោកស្រី Ngozi Okonjo-Iweala អគ្គនាយក WTO បាននិយាយថា “ការស្រាវជ្រាវរួមគ្នានេះបានបង្ហាញថា ការបិទគម្លាតក្នុងការទទួលបានហិរញ្ញប្បទានពាណិជ្ជកម្មដែលមានតម្លៃសមរម្យនឹង បង្កើនលំហូរពាណិជ្ជកម្ម ជួយបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងផ្តល់លទ្ធភាពក្នុងការទទួលបានការ
ផ្គត់ផ្គង់សំខាន់ៗដូចជា ម្ហូបអាហារនិងថ្នាំពេទ្យ” ។ “របាយការណ៍ថ្មីនេះផ្តល់ការយល់ដឹងសម្រាប់
រដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងពាណិជ្ជករ អំពីរបៀប ក្នុងការចាប់យកឱកាសដើម្បីជម្រុញពាណិជ្ជកម្ម កំណើន និងការធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន។”

IFC និង WTO បានស្ទង់មតិធនាគារដែលមានវត្តមានក្នុងស្រុក នៅក្នុងប្រទេសទាំងបី ក៏ដូចជា
ពាណិជ្ជកររាប់រយនាក់នៅក្នុងប្រទេសវៀតណាម។ ការវិភាគពិចារណាពីឥទ្ធិពល រួមនៃការពង្រីកការគ្របដណ្តប់ដោយហិរញ្ញប្បទាន ដែលមានធនាគារជាអន្តរការីចំនួន ២០ ភាគរយ និងកាត់បន្ថយការចំណាយលើការផ្តល់ហិរញ្ញប្បទានដល់កម្រិតអន្តរជាតិ។

អត្ថបទដែលជាប់ទាក់ទង