ទុស្សេខ្សែភ្លើងក្នុងបន្ទប់បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆេះផ្ទះឈើប្រក់ក្បឿងគ្មានសល់
កំពង់ចាម ៖ ផ្ទះឈើប្រក់ក្បឿងមួយខ្នងបានរងការឆាបឆេះដោយ អគ្គិភ័យ បន្ទាប់ពីមានទុស្សេខ្សែភ្លើងក្នុងបន្ទប់បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ម្ចាស់ផ្ទះរងការឆាបឆេះឈ្មោះ ប៉ូច ច្រា ភេទប្រុស អាយុ៥៨ឆ្នាំ និងប្រពន្ធឈ្មោះ ឃឹម ឡុំ អាយុ៥៩ឆ្នាំ រស់នៅភូមិព្រែកស្តី ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ផ្ទះដែលរងការឆាបឆេះ ធ្វើពីឈើប្រក់ក្បឿង មានទំហំ៦ម៉ែត្រ×១២ម៉ែត្រ បានរងការខូចខាតទាំងស្រុងនិងបាត់បង់សម្ភារៈរួមមាន ៖
១.ស្រូវចំនួន២៩បេ , ២.អង្ករចំនួន០២បេ=១០០គីឡូក្រាម
៣.ប្រាក់ដុល្លារចំនួន២០០$, ៤.ប្រាក់រៀល២,៥២០,០០០រៀល
៥.កងដៃផ្លាកទីន១គូរ ទម្ងន់៤ជី, ៦.មាសចំនួន៣ជី, ៧.ទូរទស្សន៍០១.ធុងបាស់១ .តុ១.ទូ១ .កង់២គ្រឿង.ថាឡេថង១គ្រឿង. ទុយយោទឹកចំនួន៨០កង់ .ក្តារចំនួន១គីប .ជ្រូក១ក្បាល និងសំលៀកបំពាក់មួយចំនួនធំ ។
ករណីនេះដោយសារមូលហេតុៈ ទុស្សេខ្សែភ្លើងក្នុងបន្ទប់។
ក្នុងករណីគ្រោះអគ្គិភ័យនេះ លោក ទុន ណេត អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានដឹកនាំកម្លាំងអធិការ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះអណ្តូង និងកម្លាំងប្រជាការពារ ជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ប្រើប្រាស់ទឹកអស់ចំនួន២ឡានទើបរលត់ និងមិនមានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ ៕