នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ លួចម៉ូតូម្នាក់ នៅសង្កាត់ទួលសង្កែ១
ភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ លួចម៉ូតូម្នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥”៤០នាទីចំណុច ផ្ទះ៧០៨ក្រុម៥ ផ្លូវ៥៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះឈ្មោះ លឹម ឈួន ភេទប្រុស អាយុ ៨៣ឆាំ្ន មុខរបរនៅផ្ទះ មានទីលំនៅផ្ទះកន្លែងកើតហេតុខាងលើ ។
ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះ វ៉ាន់ វីន ភេទប្រុស អាយុ២២ឆ្នាំ មុរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (មានសារធាតុញៀន) ឃាត់ខ្លួន ។
សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ៖ សោរខ្សៀរលេខ ៨ចំនួន០១ , ដែកសំប៉ែតចុងស្រូចចំនួន០១ និងម៉ូតូ០១គ្រឿងម៉ាកសង់ C125 ពណ៍ខ្មៅ សា្លកលេខភ្នំពេញ1IF.7505 ជារបស់ជនរងគ្រោះ ហើយបានប្រគល់ជូនមា្ចស់វិញ ។
បើតាមដំណើរឿងហេតុ បានអោយដឹងថា មុនពេលកើតហេតុនៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានទុកម៉ូតូមុខផ្ទះ ស្រាប់តែមានជនសង្ស័យ០១នាក់ ដើរមកធ្វើសកម្មភាព លួចយកជើងធាក់ដៃចង្កូត ម៉ូតូ០១គ្រឿង (បំណងកាច់ ក ម៉ូតូ) ក៏ត្រូវជនរងគ្រោះឃើញទាន់ ស្រែកចោរៗផ្អើលឆោឡោដល់អ្នកជិតខាង និងកំលាំងសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ជនសង្ស័យ០១នាក់ យកមកប៉ុសិ្ត ដើម្បី ចាត់ការតាមនិតិវិធី ៕