ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ មានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-០,៧៥ម៉ែត្រ

54

ភ្នំពេញ ៖ ក្រសួងធនធានទឹក និង ឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣៖
ទ្រនុង នៃសម្ពាធខ្ពស់ នៅភាគខាងកើត ប្រទេសនឹងគ្របដណ្ដប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ៖ ១-តំបន់វាលទំនាប ៖ ⁃សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។

២- តំបន់ខ្ពង់រាប-សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៥-២៧°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី ⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-០,៧៥ម៉ែត្រ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង