ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារដំបូលធ្លាក់កំទិចធូកផ្សារ ឆេះសិប្បកម្មផលិតកេះស្នោរនិងក្រដាសជូតមាត់ មួយចំនួនធំ តែមិនមានគ្រោះថ្នាក់ដល់មនុស្ស

128

 

ភ្នំពេញ៖ សិប្បកម្មផលិតកេះស្នោរនិងក្រដាសជូតមាត់ មួយកន្លែងត្រូវបានអគ្គីភ័យលេបត្របាក់ ខូចខាត់អស់ទ្រព្យសម្បត្តិមួយចំនួនធំ ខណៈដែលកម្មករផ្សារដំបូលធ្លាក់កំទិចធូកផ្សារ  មកលើកេះស្នោរ ទើបបណ្តាលអោយមានការឆាបឆេះតែម្តង             

  ករណីអគ្គីភ័យឆេះសិប្បកម្មផលិតកេះស្នោរនិងក្រដាសជូតមាត់ ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី ៣០តុលា ២០១៨ ម៉ោង១៥និង ១០នាទីនៅចំនុច ឃ្លាំង ផលិត គ្រឿងស្នោរ និង ក្រដាសជូតមាត់មានករណីអគ្គីភ័យ ឋិតនៅភូមិត្នោតជ្រុំ៤ សង្កាត់ បឹងទំពុន២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

  ម្ចាស់ឈ្មោះ ឡុង មុនី្ន ភេទស្រីអាយុ៣៩ ឆ្នាំស្នាក់នៅកន្លែងកើតហេតុខាងលើ។

    មូលហេតុ ការឆេះនេះបណ្តាលមកពីជាងផ្សារដំបូលធ្លាក់កំទិចធូកផ្សារ មកលើកេះស្នោរ ទើបបណ្តាលអោយមានការឆាបឆេះតែម្តង                                             

  ចំណែកសំភារះខូចខាតមានម៉ាសុីនផលិតកេះស្នោរ៤គ្រឿងនិងកេះស្នោរមួយចំនួន។

   ក្នុងករណីអគ្គីភយ័នេះបានប្រើប្រាសរថយន្តពន្លត់អគ្គីភ័យមួយចំនួន ក្នុងនោះរួមមាន ស្នងការរាជធានីភ្នំពេញ ចំនួន១៨គ្រឿង  ក្រសួង០៥គ្រឿង អ/ហ ០៤គ្រឿង ស្រារបៀកម្ពុជា០១គ្រឿង សរុប២៨ គ្រឿង ។

 ករណីឆេះសិប្បកម្មខាងលើនេះគឺមិនបណ្តាលអោយរងរបួស ឫក៍គ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

អគ្គីភយ័នេះត្រូវបានរលត់ទៅវិញនៅម៉ោង១៦និង០០នាទីថ្ងៃដដែល៕

អត្ថបទដែលជាប់ទាក់ទង