ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនមុខសញ្ញាជាជនដៃដល់ ក្នុងករណីឃាកម្ម កូនដើម សម្លាប់ឳពុកចុង នៅស្រុកភ្នំព្រឹក

61

ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នារសៀលថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ២០២ នេះសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយក្នុងករណី ឃាតកម្ម (កូនដើមចាក់សម្លាប់)ឳពុកចុងនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង បានហើយ។

កិច្ចប្រតិបត្តិការនេះបានធ្វើឡើងក្រោមបទបញ្ជារបស់ឯក ឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ដែលមានលោកឧត្តមសេនីយ៍ទោ ស ថេង ជាស្នងការ និងដោយបាន ការ សម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ មុខសញ្ញាជាជនសង័្សយឈ្មោះ វណ្ណាវី វច្ចណៈ ភេទប្រុសអាយុ ៣០ឆ្នាំ មានទីលំនៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ រហូត ចាប់ខ្លួនបាននៅចំណុចព្រំប្រទល់ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ចំណុចឃុំថ្មដា ស្រុកវាលវែងក្នុងពេលដែលមុខសញ្ញានរូប នេះព្យាយាមរត់គេចខ្លួនប៉ុនប៉ងចូលទៅក្នុងប្រទេសថៃ បន្ទាប់ពី បានធ្វើសកម្មភាពនៅស្រុកភ្នំព្រឹកខេត្តបាត់ដំបងរួចមក។

សូមជម្រាបជូនថា កាលពីថ្ងៃទី ១៣ខែ ធ្នូ ឆ្នាំ ២០២៣ វេលាម៉ោងប្រមាណ ១៨ និង ៤០នាទី នៅចំណុចក្រុមទី៩ភូមិសាមគ្គីឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបងមានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងដែលករណី នេះបង្កដោយឈ្មោះ វណ្ណាវី វច្ចណះ ភេទ ប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិ សាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង(ត្រូវជាកូនដើម) បានធ្វើសកម្មភាព ប្រើប្រាស់កាំបិត ស (ចិតតបន្លែ)ចាក់សម្លាប់ជនរងគ្រោះឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ៦៥ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវជា(ឪពុកចុង) ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ ហើយក្រោយពេលធ្វើសកម្មភាពរួចភ្លាមៗជនសង័្សយរូបនេះបានរត់គេចខ្លួនបាត់ពីមូលដ្ឋានហើយការសន្និដ្ឋានជាជំហ៊ានដំបូងចំពោះករណីនេះ កើតឡើងដោយសាររឿងទំនាស់ក្នុងគ្រួសារ។

ភ្លាមៗក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលមូលដ្ឋាននិងផែនជំនាញដែលមាន លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ជាស្នងការរងទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំសហការធ្វើការពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវ និងតាមស្វែងរកមុខ សញ្ញារូបនេះ ដោយមានសមត្ថកិច្ចនគរបាលនាយក ដ្ឋាននគរបាលព្រហ្មទ័ណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ផងនោះបានស្វែងរកជនសង័្សយខាងលើ និងបានឃាត់ខ្លួនតែម្តង។

នៅពេលនេះសមត្ថកិច្ចបាននិងកំពុងនាំខ្លួនជនសង័្សយ មកកាន់គោលដៅដើម្បីធ្វើការសាកសួរស្រាវជ្រាវ ចំពោះ មូលហេតុពិតប្រាកដនៃករណីឃាតកម្មនេះហើយ ចំពោះព័ត៌មានលំអិតលើបញ្ហានេះ សូមជម្រាបជូននៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង