ដំណើរមាតុភូមិនិវត្តន៍ កងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ កងកម្ទេចគ្រាប់មិនទាន់ផ្ទះលេខ៨២៨ និងកងអាវុធហត្ថលេខ ១៧១ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី និងស៊ូដង់ខាងត្បូង
ភ្នំពេញ៖ ពិធីទទួលដំណើរមាតុភូមិនិវត្តន៍ កងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ កងកម្ទេចគ្រាប់មិនទាន់ផ្ទះលេខ៨២៨ និងកងអាវុធហត្ថលេខ ១៧១ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី និងស៊ូដង់ខាងត្បូង បានប្រារព្ធធ្វើនៅ ល្ងាចថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងមូលដ្ឋានកងទ័ពជើងអាកាសពោធិ៍ចិនតុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង តំណាងអ្នកសម្របសម្រួលអង្គការសហប្រចាំកម្ពុជា ៕