ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជឿជាក់ថាកម្ពុជាធ្វើបាន ការប្រណាំងម៉ូតូ និងរថយន្តឆ្លងកាត់តំបន់ការពារធម្មជាតិ រ៉ាលីរ៉េដ

132

រូបភាពនៃការប្រណាំងម៉ូតូ និងរថយន្តទាំងនេះមិនមែននៅក្រៅប្រទេសទេ ប៉ុន្តែគឺជារូបភាពនៃការប្រណាំងរថយន្ត និងម៉ូតូនៅក្នុងខេត្តមណ្ឌលគីរីនាពេលកន្លងទៅ។ ទស្សនីយភាពនេះនឹងកើតឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា។ សហការរៀបចំដោយក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា កម្មវិធីប្រណាំងរថយន្ត ឆ្លងកាត់តំបន់ការពារធម្មជាតិ រ៉ាលីរ៉េដ ២០១៨ ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា» នឹងចាប់ផ្តើមធ្វើពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៨ ហើយបញ្ចប់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៨។

ក្រសួងបរិស្ថាននឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង ៣ម៉៣០ នាទីរសៀល​នៅមុខទីស្តីការក្រសួងបរិស្ថានដើម្បីជម្រាបជូនពីកម្មវិធីប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្សខ្មែររ៉ាលីរ៉េដ ២០១៨ នេះ៕

អត្ថបទដែលជាប់ទាក់ទង