ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារជួសជុលប្រាសាទ ប្រទះឃើញចម្លាក់បដិមាថ្មភក់ចំនួន ៦ដុំ នៅខ្លោងទ្វារខាងត្បូងរបស់ប្រាសាទតាព្រហ្ម

36

 

សៀមរាប៖ ក្រុមការងារជូសជុលប្រាសាទបុរាណរបស់អាជ្ញាធរជាតិអប្សរា នៅការដ្ឋានប្រាសាទ តាព្រហ្ម បានប្រទះឃើញចម្លាក់បដិមាបុរាណធ្វើពីថ្មភក់ចំនួន៦ដុំ នៅក្នុងការដ្ឋានដែល កំពុងតែជួសជុល។

អ្នកស្រី នេត ស៊ីមន បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ថា ចម្លាក់ថ្មបុរាណដែលគេប្រទះឃើញ នោះមានដូចជា៖ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគចំនួន២ រូបលោកកេស្វរៈចំនួន ១ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគបាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងទៀត។

អ្នកស្រី នេត ស៊ីមន បន្តទៀតថា រូបចម្លាក់ទាំងនោះបានកប់នៅក្រោមកំណកដី របស់ខឿនខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ហើយក្រុមការងារបានប្រទះឃើញនៅ ពេលដែលអាជ្ញាធរជាតិអប្សរាសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) ចាប់ ផ្ដើមការងារជួសជុលខ្លោងទ្វារនេះឡើងវិញ ដោយបានរើថ្មនៃរចនាសម្ព័ន្ធខ្លោងទ្វារ ដែលនៅ រាយប៉ាយ ដើម្បីរៀបចំទៅតាមទីតាំងដើមឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូ កាលពីពាក់ កណ្ដាលខែវិច្ឆិកា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង