ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ លើប្រធានបទ «វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន»

32

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី២០ ដែលជាវេទិកាប្រចាំឆ្នាំរបស់ ក.អ.ក លើប្រធានបទ «វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន» ដែលមានអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងគណៈកម្មាធិការនាយក ក.អ.ក។

នៅក្នុងវេទិកាខាងលើនេះក៏មានការចូលរួមពីនាយកគ្រប់គ្រង និពន្ធនាយក តំណាងសមាគម និងថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានទាំង កាសែត, វិទ្យុ, ទូរទស្សន៍, រួមទាំងសារព័ត៌មានអនឡាញសរុបមានចំនួន១១៤នាក់ មកពី៧១អង្គភាព ជួបជុំគ្នា ដើម្បីជជែកពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី «វិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន»។

វ.ន.ស.ក លើកទី២០ បានជជែកពិភាក្សាឲ្យបានល្អិតល្អន់ឡើងវិញលើបញ្ហាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ព្រមទាំងស្វះស្វែងរកវិធី ឬបង្កើតយន្តការណាមួយសំដៅធ្វើយ៉ាងណាជួយតម្រង់ទិសអ្នកសារព័ត៌មាន និងលើកទឹកចិត្តឲ្យពួកគេចូលរួមកាន់តែសកម្មក្នុងការអនុវត្តន៍ក្រមសីលធម៌វិជ្ជាជីវៈហើយចាត់ទុកការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈជាប្រការសំខាន់ក្នុងការងារប្រចាំថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង