សមត្ថកិច្ចនគរបាលបង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០៤នាក់ និងថ្នាំញៀនមេតំហ្វេតាមីនជិត១គីឡូក្រាម
ស្រុករតនមណ្ឌល៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេ លាម៉ោង ១៧និង១០នាទីនៅចំណុច ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង អនុវត្តតាមយោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំ បងនិងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារនគរបាលប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រ ឆាំង គ្រឿងញៀន នៃស្នងការដ្ឋាន បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារ ធាតុញៀន ០១ករណីក្នុងបទ ល្មើសជាក់ស្ដែង និងបានឃាត់ខ្លួន ជន សង្ស័យបានចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ស្រេង ម៉េងហួត ភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្ម គោល ខេត្តបាត់ដំបង ។
២-ឈ្មោះ នាង ស៊ីគួន ហៅ ព្រៃ ភេទប្រុស អាយុ២៨ឆ្នាំ ភូមិគោកគ្រប់ ឃុំតាម៉ីន ស្រុកថ្មគោលខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ១៩៩,៧៤ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់)
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ ស្លាកលេខបាត់ដំបង
1R- 0697 ។
ឆ្លងតាមចម្លើយសារភាពរបស់ជន សង្ស័យឈ្មោះ ស្រេង ម៉េងហួត និងដោយបានការអនុញ្ញាតពីឯក ឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញានៃ អយ្យការអមសាលាដំបូងខេត្តបាត់ ដំបង សមត្ថកិច្ចបាន បន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ទៀត នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣០នាទីនៅចំ ណុចភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ណាក់ ប៊ុនណាត ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
២-ឈ្មោះ ទឹង ប៊ុនហាត ហៅ ហាក់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិជ្រោយម្ទេស ឃុំតាម៉ឺន
ស្រុកថ្មគោល ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យក និងឆែកឆេរបាន រួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១២ថង់ ទម្ងន់ ៤៧៩,៥៨ក្រាម (ទាំងសំបក) -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ៥៥០គ្រាប់ ទម្ងន់ ៥៥,៦៩ក្រាម
-ថ្នាំញៀនប្រភេទកេតាមីន (KET AMINE) ចំនួន ១០កញ្ចប់ ទម្ងន់ ១៨៦,៥៨ក្រាម (ទាំងសំបក)
-ជញ្ជីញសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០២ គ្រឿង
– ទូរស័ព្ទដៃចំនួន ០៥គ្រឿង
-លោហៈធាតុពណ៌លឿង (ខ្សែដៃចំនួន ០២ខ្សែ, ក្រវិល ០១គូរ) និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ។
-*ទម្ងន់ថ្នាំញៀនសរុបទាំងអស់មាន ទម្ងន់ ៩២១,៥៩ក្រាម) ។
ពេលនេះជនសង័្សយនិង វត្ថុតាងបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនសាលាដំបូងខេត្តបាត់ដំបងអនុវត្តទោសតាមផ្លូវច្បាប់៕
