ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចម្បាំងចុងក្រោយលើសង្វៀនបើសូត្រ ប៊ុនធីចាញ់នឹងបាត់បង់កៅអីផ្ដាច់ព្រ័ត្រ

95


​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាតខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍ រសៀលថ្ងៃទី៣វិច្ឆិកាអ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកត្រូវតែឈ្នះ ក្នុងការប្រកួតវិលជុំចុងក្រោយរបស់ខ្លួនជាដាច់ខាត ។

​៣ប្រកួតកន្លងមកប៊ុនធីឈ្នះទាំង៣ប្រកួតហើយពេលនេះ ប៊ុនធីត្រូវជួបជាមួយអ្នកប្រដាល់ថៃផាត ឆាយ៉ាកភូមិ(Phat Chhayakphum) ។ផាត ឆាយ៉ាកភូមិទោះបីគេចាញ់ឬឈ្នះ ក៏គេមិនមានកៅអីដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រដែរ ព្រោះ៣ប្រកួតរបស់គេឈ្នះបានតែមួយប្រកួត​តែចាញ់២ប្រកួតឯណោះ ។

​ដៃគូប្រចែងរបស់ប៊ុនធីគឺអ្នកប្រដាល់សុខ សាវិនក្លិបឆ្មា ស សែនសុខដែល៤ប្រកួតគេឈ្នះ៣ប្រកួត​​ ដោយវ៉ៃគូប្រកួតឲ្យសន្លប់ទាំង៣ប្រកួត និងចាញ់មួយប្រកួត ។ប៊ុនធីបើចាញ់ផាត ឆាយ៉ាកភូមិគេនឹងបាត់បង់ឱកាសហើយ ។

ផាត ឆាយ៉ាកភូមិពេលខ្លះគេវ៉ៃបានល្អតែពេលខ្លះគេវ៉ៃអន់តែម្ដង សម្រាប់ប៊ុនធីគេមានឱកាសច្រើនណាស់ ដើម្បីយកឈ្នះអ្នកប្រដាល់រូបនេះ ។

លោកញាន សុធីអ្នកគ្រប់គ្រងកម្មវិធីប្រដាល់ទូរទស្សន៍អាស៊ីអាគ្នេយ៍ បាននិយាយថាបើប៊ុនធីហ្វឹកហាត់មិនបានល្អនោះ គឺគេជាអ្នកបំផ្លាញឱកាសដ៏កម្រនេះដោយខ្លួនឯងហើយ ។ទោះជាយឮាងណាលោកក៏មានជំនឿចិត្តលើប៊ុនធីដែរ ។

​សូមបញ្ជាក់ថាសូត្រប៊ុនធីមានប្រវត្តិប្រកួតចំនួន១១២ដងឈ្នះ៨៨ដង ចាញ់២០ដងស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២២ដង ។ចំពោះអ្នកប្រដាល់ថៃផាត ឆាយ៉ាភូមិវិញមានប្រវត្តិប្រកួតចំនួន៨៧ដង ឈ្នះ៧១ដងចាញ់១៥ដងនិងស្មើពិន្ទុ ១ ដង ។ប៊ុនធីអាចប្រជែងយកកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្របានឬទេ ?

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរលី ភាក្លិបសំរោងកោងខេត្តបាត់ដំបង ប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះផាតង៉ាម(Phat Ngam) ។
តាមពិតគូប្រកួតរបស់លី ភាគឺផាត ម៉ាហា(Phat Maha)តែផាត ម៉ាហាបន្ទាប់ពីចាញ់៣ប្រកួតនោះ ការប្រកួតចុងក្រោយរបស់គេ ត្រូវគេបោះបង់ចោលតែម្ដង ។ លី ភាមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៤ដង ចាញ់ ១៣ដង ។នេះជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះព្រោះចាញ់ឬ ឈ្នះក៏លី ភាហាលអាវដែរ ។

អត្ថបទដែលជាប់ទាក់ទង