ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅអាហ្វហ្គានីស្ថានស្លាប់ ២០នាក់
កាប៊ុល៖ អាជ្ញាធរអាហ្វហ្កានីស្ថាន បានអះអាងថា ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រផ្ទុកមនុស្ស ២០នាក់ នៅឯស្រុក អាណាដារ៉ា (Anar Dara) នៃខេត្ត ហ្វារ៉ាហ៍ (Farah) ប្រទេសអាហ្វហ្កានីស្ថាន ស្លាប់ទាំងអស់ នៅថ្ងៃពុធទី៣១តុលានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
យោងតាមអាជ្ញាធរអាហ្វហ្កានីស្ថាន សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីយោធាជាច្រើននាក់ គឺស្ថិតនៅក្នុងអ្នកដែលជិះនោះ លើឧទ្ធម្ភាគចក្រយោធាខាងលើ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មានឧទ្ធម្ភាគចក្រពីរគ្រឿងបានធ្វើដំណើរ ហោះហើរអមជាមួយគ្នា តែមានមួយគ្រឿងបានធ្លាក់ដោយមិនទាន់ដឹងពីមូលហេតុ៕