ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះ សម្តេចបានអញ្ជើញឪពុកម្តាយចៅអន ផានិត ដោយមានទាំងប្អូនស្រី និងសាមីខ្លួនផានិត មកផ្ទះរបស់ខ្ញុំ

148

 

ភ្នំពេញ ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នាថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំបានអញ្ជើញឪពុកម្តាយចៅអន ផានិត ដោយមានទាំងប្អូនស្រីនិងសាមីខ្លួនផានិត មកផ្ទះរបស់ខ្ញុំ។ ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថា
ឪពុក ម្តាយរបស់ផានិតដែលជាជនពិការទាំងពីរនាក់ ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលះបង់ដើម្បីកូន
និងក្រុមគ្រួសារ។ ឯចៅផានិតវិញ ពិតជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចៅស្រីដែលជាប្អូនរបស់ផានិតបាន និងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សា នូវកំរិតមធ្យមសិក្សា ដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។ នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះ ដើម្បីកុំឱ្យផានិត បារម្មពីឪពុកម្តាយនៅឯស្រុក និងកុំឱ្យឪពុកម្តាយបារម្មពីផានិត ដែលរៀននៅភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង