ក្មេងទំនើងប្រុសស្រីជិត៣០០នាក់នៅក្នុងតំបន់ទីក្រុងកោះពេជ្រ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងធ្វើការណែនាំអប់រំ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានធ្វើការ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រីជិត ៣០០ នាក់ ដើម្បីធ្វើការអប់រំណែនាំ ខណៈបទល្មើសហិង្សា វ៉ៃកាប់ចាក់នៅលើដងផ្លូវកំពុងកើតមានឡើងដោយសារក្មេងទំនើង។
ប្រតិបត្តិការឃាត់ខ្លួនណែនាំនេះ គឺធ្វើឡើងនៅយប់វេលាម៉ោង ០០.០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងប្រុសស្រីទាំងអស់គឺចំនួន ២៤៦នាក់ ដែលត្រូវបានឃាត់ខ្លួននឹងធ្វើការណែនាំរួចអនុញ្ញាត ឲ្យទៅគេហដ្ឋានវិញ ៕