ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាលបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ០២ នាក់ អនុវត្តតាមច្បាប់

44

បាត់ដំបង ៖ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០ និង៣០នាទី នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសានស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿង ញៀន លោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន បានដឹកនាំ កម្លាំងក្នុងការិយាល័យធ្វើការបង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងដែលក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបាន០២នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ ហេង សុខគា ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
២-ឈ្មោះ ស៊ឹម ម៉េងលាង ភេទប្រុសអាយុ ២៣ ឆ្នាំ មានទីលំនៅភូមិដំណាក់ក្សាន្តឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ចាប់យកសម្ភារៈវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៦ថង់ ទម្ងន់ ៤៦១,៥៨ ក្រាម ( ទាំងសំបក) ទូរស័ព្ទដៃចំនួន០២គ្រឿង( ចាស់) ។
បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងផងត្រូវបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង