សមត្ថកិច្ចនគរបាល ស្រុកឯកភ្នំ ចុះបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ , វត្ថុតាងត្រូវដុតបំផ្លាញចោល
ស្រុកឯកភ្នំ៖ សមត្ថកិច្ចនគរបាល និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ ចុះបង្រ្កាបបទល្មេីសនេសាទខុសច្បាប់ ហើយវត្ថុតាងត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង រួមមាន សាច់ម៉ង ប្រវែង ១៥០០ម ឡុកចាប់ត្រីចំនួន ០៣គ្រឿង បង្គោលចំនួន ២០០ដើម។
នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ អនុវត្តតាមយបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេ នីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មេីស សេដ្ឋកិច្ចនិងលោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលប្រឆាំងបទ ល្មេីសសេដ្ឋកិច្ចលោកវរសេនីយឯក យី យក់សាន នាយកា រិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន និងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកឯក ភ្នំដឹកនាំដោយលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំ ចុះបង្ក្រាបបទ ល្មើសនេសាទខុសច្បាប់នៅឡូត៍អភិរក្សតិ៍លេខ២ ស្ថិតនៅចំណុចអូរកូនយំ ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានលទ្ធផលដូចខាងក្រោម ៖
– សាច់ម៉ង ប្រវែង ១៥០០ម
– ឡុកចាប់ត្រីចំនួន ០៣គ្រឿង
– បង្គោលចំនួន ២០០ដើម
ចំពោះវត្ថុតាងត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង៕