សពជាង១.៥០០នាក់ ត្រូវបានរកឃើញ នៅកន្លែងកប់សពដ៏ធំមួយក្នុងខេត្ត Raqqa ប្រទេសស៊ីរី
ប្រទេសស៊ីរី ៖ សាកសពជាង១.៥០០នាក់ ត្រូវបានរកឃើញ នៅក្នុងកន្លែងកប់សពធំថ្មីមួយទៀតនៅខេត្ត Raqqa ភាគខាងជើងប្រទេសស៊ីរី ដែលធ្លាប់ជាមូលដ្ឋានស្នូលរបស់ក្រុមភេរវករ ISIS។
ដោយយោងលើប្រភពព័ត៌មានពីផ្នែកសុខាភិបាល កាសែត al-Watan បានឲ្យដឹងថា សាកសពទាំងនោះសុទ្ធតែជាជនស៊ីវិលស្លូតត្រង់ ដែលបានបាត់បង់អាយុជីវិត ក្នុងការវាយប្រហារតាមផ្លូវអាកាស របស់ក្រុមយោធាចម្រុះអន្តរជាតិ ដែលដឹកនាំដោយអាមេរិក ទៅលើទីក្រុង Raqqa ខណៈគិតមកទល់ពេលនេះសាកសពប្រជាជនស៊ីវិលប្រហែល៤.០០០នាក់ហើយ ត្រូវបានរកឃើញនៅតាមកន្លែងកប់សាកសពធំៗនៅ Raqqa៕