មនុស្សស្លាប់ចំនួន០៣នាក់ ក្នុងករណីអគ្គិភ័យឆាបឆេះតូបលក់ដូរអស់ចំនួន០៤តូប និងផ្ទះចំនួន០១ខ្នង ក្រុង សៀមរាប
សៀមរាប ៖ នាយកដ្ឋានបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្សស្លាប់ចំនួន០៣នាក់ ក្នុងករណីអគ្គិភ័យឆាបឆេះតូបលក់ដូរអស់ចំនួន០៤តូប និងផ្ទះចំនួន០១ខ្នង ក្រុង សៀមរាប។
ថ្ងៃ ពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៤:៥០ នាទីព្រឹក មានករណីអគ្គិភ័យបានឆាបឆេះតូបលក់ដូរអស់ចំនួន០៤តូប និងផ្ទះចំនួន០១ខ្នង ម្ចាស់ឈ្មោះ លី ដារី ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ លក់ដូរ ត្រង់ចំណុចតូបលក់ដូរមុខផ្សារក្រោម (ចាស់) ដែលស្ថិតនៅ ក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប ។
បណ្តាលឲ្យការរងការខូតខាតទាំងស្រុង: ក្នុងនោះបណ្ដាលអោយមានមនុស្សស្លាប់ចំនួន ០៣ នាក់មានឈ្មោះ: – ឈ្មោះ វ៉ឹក ឡាន ភេទ ស្រី អាយុ ២៧ ឆ្នាំ មុខរបរ លក់ដូរ – ឈ្មោញ ង៉ិក ឌី ភេទ ប្រុស អាយុ ០៤ ឆ្នាំ – កូននៅក្នុងផ្ទៃ អាយុ ០២ ខែ ។
មូលហេតុៈ មន្ត្រីជំនាញកំពុងបន្តការស្រាវជ្រាវ។
កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត។ – រថយន្តពន្លត់អគ្គិភ័យនៃស្នងការខេត្តចំនួន ០៣ គ្រឿង ប្រើប្រាស់អស់ទឹក០៣រថយន្ត។ – រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរអប្សរាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់០២រថយន្ត។ – រថយន្តពន្លត់អគ្គិភ័យបុរីទេសចរណ៍ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត៕