ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោករដ្ឋមន្រ្តីសាធារណការ មិនអាចតាមមើលកិច្ចការទាំងអស់គ្រប់ខេត្តក្រុងនោះទេ មានតែពឹងលើប្រព័ន្ធ App ដែលអាចឱ្យពលរដ្ឋ ផ្តល់ដំណឹងពីផ្លូវខូច

75


ភ្នំពេញ៖ លោករដ្ឋមន្រ្តីសាធារណការ បានបញ្ជាក់ថា លោកមិនអាចតាមមើលកិច្ចការទាំងអស់គ្រប់ខេត្តក្រុងនោះទេ មានតែពឹងលើប្រធានមន្ទីសាធារណការគ្រប់ខេត្តក្រុងទាំងអស់ ទើបអាចសម្រេចជួសជុសផ្លូវទាំងអស់ទូទាំង២៥ខេត្ត ក្រុងបានដោយជោគជ័យ ហើយក្រសួងសាធារណការនិងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរការប្រព័ន្ធ App ដែលអាចឱ្យពលរដ្ឋផ្តល់ដំណឹងអំពីផ្លូវខូច។

លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា បញ្ហា​ផ្លូវ​ខូច ឬ​ផ្លូវ​សំបុកមាន់ លែង​ជា​កង្វល់​របស់​ពលរដ្ឋ​ទៀតហើយ​ ​ក៏​ព្រោះតែ​ក្រសួង​សាធារណការ នឹងដាក់​ឲ្យ​ដំណើរការ App របស់​ក្រសួង ដើម្បី​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ អំពី​បញ្ហា​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​។​

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដើម្បីឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការផ្តល់ដំណឹង ទាក់ទងនឹងផ្លូវខូច ផ្លូវសម្បុកកមាន់ សម្រាប់ក្រសួងសាធារណការ ចុះត្រួតពិនិត្យ និងជួសជុសផ្លូវនោះ នៅចុងឆ្នាំ២០១៨នេះ ក្រសួងនឹងដាក់ឱ្យដំណើរការ App មួយឈ្មោះថា Road Care ជាApp ដែលអាចឱ្យប្រជាពលរដ្ឋទាំងអស់ អាចផ្តល់ដំណឹងជូនក្រសួងបាន ដោយគ្រាន់តែថតផ្លូវកន្លែងណាដែលខូច រួចផ្ញើចូល App នោះតែប៉ុណ្ណោះ។

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​រូបនេះ បាន​និយាយថា រាល់​បញ្ហា​ផ្លូវ​ដែល​ពលរដ្ឋ ចង់​ឲ្យ​ក្រសួង​ដោះស្រាយ​ទាន់ពេលវេលា​នោះ គឺ​ពួកគេ​គ្រាន់តែ​ថតរូប​ផ្លូវ​ខូច​នេះ បញ្ជូនទៅ App​ក្រសួង​នោះ នឹងមាន​ការអន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​ភ្លាម​ដែរ​។​

នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ ដែលស្ថិតនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ប្រជាពលរដ្ឋទាំងអស់ អាចដំឡើង App នេះក្នុងទូរស័ព្ទដៃ ហើយបើឃើញមានរូបភាពសំបុកមាន់ ផ្លូវខូច នៅតាមដងផ្លូវ ផ្លូវជាតិនានា អាចថតផ្ញើចូលទៅក្នុងប្រព័ន្ធ App នេះបាន ដើម្បីឱ្យបានដឹងដល់ក្រសួងសាធារណការ និង​ដឹងជញ្ជូន។ លោកបន្តថា App នេះបានធ្វើជិតរួចរាល់ហើយ ដែលសង្ឃឹមថា ខែក្រោយ ឫយ៉ាងយូរខែ១២ និងដាក់ឱ្យដំណើរការ App នេះឡើង ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ បានចូលរួមថតនូវផ្លូវកន្លែងណាដែលខូច អាចផ្ញើចូលបាន។

លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា បញ្ហា​ផ្លូវ​ខូច ឬ​ផ្លូវ​សម្បុកមាន់ លែង​ជា​កង្វល់​របស់​ពលរដ្ឋ​ទៀតហើយ​។ នោះ​ក៏​ព្រោះតែ​ក្រសួង​សាធារណការ នឹងដាក់​ឲ្យ​ដំណើរការ App របស់​ក្រសួង ដើម្បី​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ អំពី​បញ្ហា​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ក្រសួង​។​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ បាន​ថ្លែងថា រាល់​បញ្ហា​ផ្លូវ​ដែល​ពលរដ្ឋ ចង់​ឲ្យ​ក្រសួង​ដោះស្រាយ​ទាន់ពេលវេលា​នោះ គឺ​ពួកគេ​គ្រាន់តែ​ថតរូប​ផ្លូវ​ខូច​នេះ បញ្ជូនទៅ App​ក្រសួង​នោះ នឹងមាន​ការអន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​ភ្លាម​ដែរ​។​

​បើតាម​លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួង​នឹងដាក់​ឲ្យ​ដំណើរការ​App នេះ នៅ​ចុងឆ្នាំ​ខាងមុខ​។ ប៉ុន្តែ​លោក ស៊ុន ចាន់ថុល មិនទាន់​បញ្ជាក់ថា តើ​App​នោះ មាន​លក្ខណៈ​ដូចម្ដេច ហើយ​ត្រូវ​ទាញយក​មកប្រើប្រាស់​សម្រាប់​សុំ​អន្តរាគមន៍​ពី​ក្រសួង ដោយ​របៀប​ណា​នោះឡើយ។​

លោកទេសរដ្ឋមន្ត្រី បានបញ្ញាក់ទៀតថា “Appមួយនេះ មានលក្ខណៈពិសេសគឺ នៅពេលដែលបញ្ជូលចូលភ្លាមវា នឹងលោតជារូបពណ៌ក្រហម ដែលអាចធ្វើឱ្យបានដឹងថា រូបនោះនៅទីកន្លែងណា​ ម៉ោងណាបានថតរូបនោះ ពេលបានព័ត៌មាននោះហើយ ក្រុមការងារ និង​បញ្ជូនព័ត៌មាននោះបន្ត ទៅមន្ត្រីនាយកដ្ឋាន​ដើម្បីចុះទៅពិនិត្យ និងជួសជុសកន្លែងសំបុកមាន់នោះ ហើយពេលក្រុមការងារផ្តល់ព័ត៌មានទៅនាយកដ្ឋាន ដើម្បីជួសជុលវានឹងលោតពណ៌លឿង និងពេលជួសជុលហើយថតបញ្ជូនមកវិញ វានឹងលោតជាពណ៌បៃតង ដែលបញ្ជាក់ថា បានជួសជុសរួចហើយ ដូច្នេះពេលដែលបានបញ្ចេញ App នេះទៅ អ្វីដែលប្រជាពលរដ្ឋផ្ញើមកមិនមានអ្វីដែលមិនបានធ្វើនោះទេ​”។

លោកបានបញ្ជាក់ទៀតថា លោកនឹងដាក់រូបប្រធានមន្ទីសាធារណការ និង​ដឹកជញ្ជូនគ្រប់ខេត្តទាំងអស់​នៅលើ Appនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានស្គាល់មុខផងដែរ ហើយជារៀលរាល់ខែ នឹងដាក់បញ្ជាក់តែម្តងថា​ ខេត្តណាមានផ្លូវសំបុកមាន់ប៉ុន្មាន? ខេត្តណាមានប៉ុន្មាន? ដើម្បីឱ្យបានដឹងទាំងអស់គ្នាតែម្តង ឱ្យប្រជាជនបានដឹងទាំងអស់គ្នា មិនអាចលាក់មុខបានទេ។ ៕

អត្ថបទដែលជាប់ទាក់ទង