លះបង់ឈប់ពីរបរបើកសង្វៀនជល់មាន់ខុសច្បាប់ មកបូមរណ្តៅខ្សាច់ជីក រណ្តៅដីលក់វិញម្តង?
ភ្នំពេញ ៖ លោក លាន អាព្រីលគីនីន អតីតជាពិធីករ ឈប់ធ្វើពិធីករមក
បើករបរ សៃង្វៀនជល់មាន់ដ៏ធំមួយ នៅក្នុងភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ហើយក្រោយមកត្រូវបាន កម្លាំងសមត្ថកិច្ចចុះចុះបង្ក្រាប ។ ក្រោយពីលះបង់ឈប់ពីរបរបើកសង្វៀនជល់មាន់ខុសច្បាប់ មករកស៊ីបូមរណ្តៅខ្សាច់ ជីករណ្តៅដីលក់វិញម្តង?។
អ្នកភូមិថាលោក លាន អាព្រីលគីនីន អតីតជាពិធីករ ផ្លាស់ប្តូរនូវមុខ របរ មកប្រឡូកក្នុងការងារ បូម ខ្សាច់ លក់ដី វិញម្តង ដែលរណ្តៅ កាប់កាយ ខ្សាច់ និងរណ្តៅដី របស់លោកនៅក្នុងភូមិសាស្រ្តសង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ត្រូវបានបងប្អូន ប្រជាពលរដ្ឋបានកោតសរសើរ លោក គីនីន មានគំនិត ខិតខំបង្កើតមុខរបរ ថ្មីៗ កន្លងមក? ។
ពាក់ព័ន្ធមុខរបរខាងលើ ពេលជួបជាមួយលោក គីនីន កន្លងមក លោកបានប្រាប់ថា លោកលាឈប់ បង្កើតមុខរបរណា ដែលល្មើសច្បាប់ ខុសច្បាប់ទៀតហើយ ក៏ប៉ុន្តែការលាឈប់ មុខរបរខុសច្បាប់ របស់លោក បញ្ឈប់បើកសង្វៀនប្រជល់មាន់ លោកមកបើក របរ កាប់ដី កាយ បូមខ្សាច់ រណ្តៅដ៏ជ្រៅ ក្នុងសង្កាត់បឹងធំ និងបន្ត កាប់រណ្តៅដីថ្មីមួយទៀត នៅក្នុងសង្កាត់បឹងធំ នោះដែរ ។
មុខរបរកាប់ កាយរណ្តៅខ្សាច់ និងរណ្តៅដី របស់លោក លាន អាព្រីលគីនីន បើតាមប្រជាពលរដ្ឋ មិនដឹងថា មានច្បាប់ ឬអត់ច្បាប់នោះទេ ពិតជា មានមែនរណ្តៅខ្សាច់ រណ្តៅដី នៅក្នុងភូមិសាស្រ្ត សង្កាត់បឹងធំ ខណ្ឌពោធិសែនជ័យ ។
តែទោះជាយ៉ាងណាក្តី កន្លងមក លោកគីនីន ធ្លាប់បានប្រាប់អ្នកសារពត៌មានក្នុងស្រុក លោក ឈប់រក ឈប់បង្កើតមុខរបរណាខុសច្បាប់ហើយ លោក រកតែមុខរបរណាស្របច្បាប់ តែចំពោះ រណ្តៅដី រណ្តៅខ្សាច់ របស់លោក មានច្បាប់ ឬអត់ច្បាប់ មិនទាន់ដឹងឡើយ។ ករណីនេះអ្នកយកព័ត៌ មាននឹងទាក់ទងសុំការ ការបញ្ជាក់ពីលោកគីនីន ជាថ្មីម្ដងទៀត៕